ក្រុម​យោធា​ថៃ ​ប្រកាស​ព្រ​មាន ​បង្ក្រាប​រាល់​ការ​ប្រមូល​ផ្តុំ​តវ៉ា​

សារព័ត៌មាន​​ Cambodia News​/

ថៃ (២៨ ឧសភា ២០១៤) ៖ ចាប់តាំងពី​យោធា​ធ្វើ​រដ្ឋប្រហារ​តាំងពី​ថ្ងៃ​ទី​២២​ ​ខែ​ឧសភា​មក​ មេ​ដឹក​នាំ​យោធា​ថៃ​ដែល​កើត​ចេញពី​ការធ្វើ​រដ្ឋប្រ​ហារ​ បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ពី​ព្រះរាជា ក្នុង​ការដឹកនាំ​ប្រទេស​រៀបចំ​ស្ថានភាព​នយោបា​យ​នោះ បាន​ប្រកាស​ព្រមាន​ថា នឹង​បង្ក្រាប​រាល់​ការប្រមូលផ្តុំ​តវ៉ា​នានា​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​។ ​

សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ ចុះផ្សាយ​ថា យោធា​​ទៅ​បំបែក​ការប្រមូលផ្តុំ​របស់​ក្រុម​អាវ​ក្រហម នៅ​ខេត្ត​ភាគ​ជើង​នេះ ដើម្បី​បង្កា​រការតវ៉ា​របស់​ក្រុម​នេះ ប្រឆាំង​រដ្ឋាភិបាល​យោធា ដែល​កើតចេញ​ពី​ការធ្វើ​រដ្ឋប្រហារ​។

យោធា​ថៃ​នៅ​ថ្ងៃ​អង្គារម្សិល​មិញ បាន​ឆ្មក់​ចូល​ក្នុង​មូល​ដ្ឋាន​របស់​ក្រុម​អា​វប្រ​ហម ជា​ក្រុម​ដែល​ធ្វើសកម្មភាព​តវ៉ា​ដើម្បី​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ បណ្តេញចេញ​ពី​តំណែង​មា​ន​លោកស្រី យី​ងឡាក់ និងបងប្រុស​របស់​លោកស្រី​គឺ​លោក ​ថាក់ស៊ីន​។

រដ្ឋាភិបាលយោធា​បាន​ប្រកាស​​ទុក​ពេល​ ឲ្យបាតុករ ​ដែល​កំពុង​ប្រមូលផ្តុំ​១​ឬ​២​ថ្ងៃ​ទៀត​ហើយ បើ​ពួកគេ​នៅតែ​មាន​ការប្រមូលផ្តុំ​នៅតាម​ផ្លូវ​ទៀត​​លើសពី​ការកំណត់​នេះ អាច​នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​២​ឆ្នាំ​៕

tithya-28-f-full

Related Articles

Back to top button
Close
Close