២១ នាក់ស្លាប់ដោយសារឆេះមន្ទីរពេទ្យនៅកូរ៉េខាងត្បូង
សារព័ត៌មាន Cambodia News/
កូរ៉េខាងត្បូង (២៨ ឧសភា ២០១៤) ៖ យ៉ាងហោចណាស់មនុស្ស២១នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅក្នុងឧបទ្ទវហេតុឆេះមន្ទីរពេទ្យមួយកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃពុធទី២៨ខែឧសភានេះ ស្ថិតនៅភាគខាងត្បូងទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
បើតាមប្រភពព័ត៌មានដែលចុះផ្សាយលើគេហទំព័រ Channel News Asia បានឱ្យដឹងថា អ្នកដែលសា្លប់ គឺជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ មានអាយុចន្លោះពី៧០ដល់៨០ឆ្នាំ ដោយសារផ្សែងពុលបានវាយប្រហារផ្លូវដង្ហើបរបស់ពួកគាត់។
ដោយឡែកទាក់ទងនឹងមូលហេតុ ដែលបណ្ដាលឱ្យមានអគ្គិភ័យឆេះមន្ទីរពេទ្យនេះ ត្រូវបានគេសន្និដា្ឋនថា បណ្ដាលមកពីភ្លើងដែលជាងដែកកំពុងតែផ្សារដែក ជួសជុលភោជនីយដ្ឋានក្រោមដី។ ចំពោះអ្នកជំងឺដែលទទួលរងឥទ្ធិពលពីផ្សែងពុល ត្រូវបានគេព្រួយបារម្ភថា នឹងមានអ្នកស្លាប់កើនឡើង៕ (ប្រែសម្រួល៖ វិទ្យុខ្មែរអន្តរជាតិ)