សាច់​ឆ្កែ​អាច​ធ្វើ​អោយ​អ្នក​ទទួល​ទាន​ឆ្លង​ជំងឺ​បី​ប្រភេទ​

សារព័ត៌មាន​​ Cambodia News​/

សុខភាព (២៦ ឧសភា ២០១៤) ៖ បើ​យោង​តា​មកា​រ​សិក្សា​ថ្មីៗ​នេះ បាន​​បង្ហាញ​​ថា ការ​បរិ​ភោគ​សាច់​ឆ្កែ​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ អាឡែហ្ស៊ី, ជម្ងឺហឺត, ពិបាកដកដង្ហើម, កន្ទួល​សើរ​ស្បែក, រលាកពេកខ្លួន, មានបញ្ហាសក់, ផ្សិតនៅជាប់សួត, ដង្កូវប៉ារាសិតជាដើម ជម្ងឺទាំង​នេះ​អាច​ធ្វើឲ្យ​អ្នក​ទន់​ខ្សោយ​ទៅៗ រហូតដល់បាត់បង់ជីវិត។

ជាញឹក​ញាប់​មេរោគ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​សាច់​ឆ្កែ ចៀម និ​ង​ស​ត្វ​ក្នុ​ង​ស្រុ​​ក​ផ្សេងទៀត។ បើទោះ​ជា​អត្រា​នៃជ​ម្ងឺ​នេះ​ពុំ​មានការរាត្បាតខ្ពស់ ប៉ុន្តែផលវិបាក អាចបណ្តោលឲ្យមនុស្សស្លាប់បាន។

ដល់ពេលនេះមិនមានថ្នាំព្យាបាលជម្ងឺឆ្កួតនៅឡើយ ហើយមេរោគនេះទៀតសោធន៍ តែង​តែ​លាក់​ខ្លួន​នៅ​ក្នុង​ទឹកមាត់របស់សត្វឆ្កែ និងសត្វឆ្មា។ ដូ​ច្នេះ​កា​រ​ប​​រិ​ភោ​​គ​អា​ហា​រ​ដែ​ល​ធ្វើ​ពី​​សា​ច់​ឆ្កែ ដោយ​​មិន​​បាន​ច​ម្អិន​​ឲ្យបា​ន​​ត្រឹម​​ត្រូវ​អាចប​ង្កឲ្យ​មាន​​ ​ជ​ម្ងឺ​​ឆ្ល​ង​យ៉ា​ង​សា​ហា​រ​បំផុ​ត៕

eszperanto-9

Related Articles

Back to top button
Close
Close