មេដឹកនាំ ក្រុមប្រឆំាង ត្រូវបានយោធា ចាប់ខ្លួន
សារព័ត៌មាន Cambodia News/
ថៃ (២៦ ឧសភា ២០១៤) ៖ យោងតាមគេហទំព័រ INN របស់ថៃ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែឧសភា នេះ បានឲ្យដឹងថា មេដឹកនាំប្រឆំាងរដ្ឋាភិបាលថៃ លោក ស៊ូថេប និងបក្ខពួក ត្រូវបានយោធាបញ្ជូនខ្លួន ទៅកាន់ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់ ។
គណៈកម្មការសន្តិសុខជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូឆា មេបញ្ជាការកងទ័ពជើង គោក និងជាមេដឹកនាំការធ្វើរដ្ឋប្រហារ បានសម្រេចបញ្ជូនមេដឹកនាំ ក្រុមប្រឆំាងរដ្ឋាភិបាល ដែលដឹកនាំ ដោយ លោក ស៊ូថេប ថងស៊ូបាន និងបក្ខពួកផ្សេងទៀត ទៅកាន់នាយកដ្ឋាន (DSI) ដើម្បីកាត់ទោស ទៅ តាមផ្លូវច្បាប់ បន្ទាប់ពីយោធាចាប់ឃុំខ្លួន ពួកគេអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ។
គួរបញ្ជាក់ផងដែរថា ក្រុមមេដឹកនាំ ប្រឆំាងរដ្ឋាភិបាលខាងលើ ត្រូវបានតុលាការក្រុងបាងកក ចោទប្រកាន់ ពីបទ ក្បត់ជាតិ និងចេញដីកាចាប់ខ្លួន បន្ទាប់ពីក្រុមទំាងនេះ បានសម្រុកចូលកាន់កាប់ទីតំាងរាជការទូទំាង ក្រុងបាងកក កាលពីពេលកន្លងទៅនេះ ៕