កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ ប្រទេស​ណា​មួយ​ប្រើ​ប្រាស់ ​ទឹក​ដី​ខ្លួន​ ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ ប្រឆាំង​រដ្ឋាភិ​បាល​ដទៃ​ទៀត ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ(២៦ ឧសភា ២០១៤) ៖ មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​​មិន​អនុញ្ញាត​ឲ្យ ប្រទេស​ណាមួយ យក​ទឹកដី​របស់ខ្លួន ធ្វើជា​មូលដ្ឋាន ឬ​ការ​បង្កើត​រដ្ឋាភិបាល​និរទេស ដើម្បី​ធ្វើការ​ប្រឆាំង ជាមួយ​រដ្ឋាភិបាល​ដទៃ​ទៀត បានឡើយ​។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ ឲ្យ​ដឹង​នៅ​ព្រឹក​​ថ្ងៃទី​២៦ ខែឧសភា នេះ​ថា តាមច្បាប់​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​អ្នកណា ប្រើ​ប្រាស់​​ទឹកដី​កម្ពុជា ជា​មូលដ្ឋាន​សម្រាប់ ប្រឆាំង​រដ្ឋាភិបាល​ដទៃ​ទៀត​នោះ​ទេ​។​

ការបញ្ជាក់​បែបនេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ បរទេស​មួយចំនួន បាន​ផ្សាយ​ថា លោក​ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី និង​ត្រូវជា​បងប្រុស របស់លោក​ស្រី យី​ង​ឡាក់ អតីត​នាយករដ្ឋមន្ត្រី ធ្លាក់​ពី​ការធ្វើ​រដ្ឋប្រហារ​យោធា គ្រោង​យក​ទឹកដី​កម្ពុជា ធ្វើជា​រដ្ឋាភិបាល​និរទេស ដើម្បី​ធ្វើការ​ប្រឆាំង ជាមួយនឹង​របប​រដ្ឋ​ប្រហារ​យោធា​៕

phaiy-siphan-pptoday-website-2013-10-01

Related Articles

Back to top button
Close
Close