មេ​ដឹក​នាំ ​រដ្ឋ​ប្រហារ ​ប្រាយុទ្ធ ​ចាន​អូចា ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ​ថ្មី​

សារព័ត៌មាន​​​ Cambodia News​/

asdថៃ (២៣ ឧសភា ២០១៤) ៖ កាល​ពីថ្ងៃទី​២២ ខែឧសភា ម្សិល​មិញ​ មេដឹកនាំ ​នៃ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ប្រកាស​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​រហូត​ដល់​របប​រដ្ឋប្រហា​រថ្មី ​នេះ​​អាច​រក​បាន​នរណា​ម្នាក់​​សំរាប់​បំរើ​ក្នុង​មុខតំណែង​នេះ នេះ​បើ​តាម​អាជ្ញាធរ​បាន​ប្រកាស​

សេចក្តីប្រកាស​លេខ​១០ របស់​ក្រុមប្រឹក្សា​រក្សា​សន្តិភាព​និង​សណ្តាប់ធ្នាប់​ជាតិ​(NPOMC)​និយាយថា ឧត្តមសេនីយ៍ ប្រា​យុទ្ធ ដែល​​ក៏​ជា​មេបញ្ជាការ​កងទ័ព នឹង​ដើរតួ​ជា​នាយករដ្ឋមន្ត្រី​សំរាប់​គោលដៅ​រដ្ឋបាល​។​

សេចក្តីប្រកាស​បាន​និយាយថា​”​ដោយ​ច្បាប់​ចែងថា នាយករដ្ឋមន្ត្រី​អនុញ្ញាត​អោយ​ប្រព្រឹត្ត​នៅក្រោម​ច្បាប់ មេដឹកនាំ​NPOMC ឬ​​មនុស្ស​ដែល​លោក​តែងតាំង​នឹង​ប្រកាន់ខ្ជាប់​អំណាច​នេះ​មួយ​រយៈពេល​”​។​

ក្នុង​រយៈពេល​១៦​ម៉ោង​ដំបូង​នៃ​ការគ្រប់គ្រង​ដោយ​របប​យោធា អាជ្ញាធរ​យោធា​បាន​ចេញ​បទបញ្ជា​២ និង​សេចក្តីប្រកាស​ចំនួន​១៩​ដោយ​នីមួយៗ​ត្រូវ​បាន​អាន​ជាច្រើនលើក​តាម​ វិទ្យុ​និង​ទូរទស្សន៍​ដែល​ស្ថិត​ក្រោយ​ការត្រួតត្រា​របស់​យោធា​ទាំងស្រុង​៕

Related Articles

Back to top button
Close
Close