សំណុំ​រឿង​លោក​វ៉ន ​ពៅ​ និង​ ២២​នាក់​ទៀត​នឹង​ប្រកាស​សាល​ក្រម​នៅ​ចុង​ ខែឧសភា ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៣ ឧសភា ២០១៤) ៖ នៅ​ថ្ងៃទី​២២​ឧសភា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​​បិទ​បញ្ចប់ ការ​សាកសួរ​​លើ​សុំណុំ​រឿង​ក្តី​២៣​នាក់​​ជា​ស្ថាពរ​ ​ចំនែកឯ​រឿង​ក្តី​​លោក​វ៉ន ពៅ​​ប្រធាន​​សមាគមន៍ ​ប្រជា​ធិប​តេយ្យ​​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវបាន​បញ្ចប់​​ចុងក្រោយ​គេ ​នៅ​ម៉ោង​​ប្រមាណ​៨​យប់​។ ​

ការបញ្ចប់​យឺត​​ជាង​សវន​ការ​ជន​ជាប់ចោទ​២២​​នាក់​ទៀត គឺ​ដោយសារតែ​បញ្ហា​សុខភាព​របស់​លោក​វ៉ន ពៅ​។ នេះ​បើ​តាម​ការអះអាង​ពី​មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​​ចូលរួម​ក្នុង​​អង្គ​ សវន​ការ​នោះ​។

​គួរបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏បាន​សម្រេច​ប្តូរ​បទ​ចោទ​លើ​លោក​វ​ន់ ពៅ​និង​លោក​គុណ សម្បត្តិ​​ពិសិដ្ឋ​ទៅ​ជា​បទ​អ្នកផ្តើម​គំនិត​ឲ្យមាន​​ហិង្សា​និង​មាន​ស្ថាន​ ​ទម្ងន់​ទោស​និង​បង្ក​ឲ្យ​​ខូចខាត​​ដោយ​ចេតនា​និង​មាន​ស្ថាន​​ទម្ងន់​ទោស​​ ផងដែរ​។​

​ក្រោយពី​បាន​បិទ​បញ្ចប់​ការសាកសួរ​លើ​សុំណុំរឿង​នេះហើយ​តុលាការ​បាន​​ ប្រកាសថា​សំណុះ​រឿង​ជន​ជាប់ចោទ​​ទាំង​២៣​នាក់​នឹង​ត្រូវ​ប្រកាស​សាលក្រម​ជា​ សាធារណៈ​​នៅ​ថ្ងៃ​ទី​៣០​​ឧសភា​​ឆ្នាំ​២០១៤​​ខាងមុខនេះ​៕​

20140523_Vorn Pov1

Related Articles

Back to top button
Close
Close