ផ្ទុះគ្រាប់បែក នៅចិន ស្លាប់ ៣១នាក់ និងរងរបួសជាង ៩០នាក់
សារព័ត៌មាន Cambodia News/
ចិន (២២ ឧសភា ២០១៤) ៖ ជនជាតិចិនយ៉ាងហោចណាស់ ៣១នាក់ បានស្លាប់ និងជាង ៩០នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុ ការណ៍បំផ្ទុះគ្រាប់បែកនៅក្បែរផ្សារមួយកន្លែង ពោរពេញដោយហ្វូងមនុស្សនាទីក្រុង Xingjiang ប្រទេសចិន នា ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤នេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចេញផ្សាយឲ្យដឹងនៅមុនពេលកើតមានហេតុការផ្ទុះគ្រាប់បែកនេះ ពោលនៅម៉ោង ៧ និង៥០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ (ម៉ោងក្នុងប្រទេសចិន) មានសាក្សីបានឃើញ រថយន្ត ២គ្រឿង ត្រូវបានគេបើកចូលក្នុងហ្វូងមនុស្ស ហើយគប់គ្រាប់បែកចេញពីរថយន្តបណ្តាលឲ្យផ្ទុះលាន់ឮកងរំពង និង មនុស្សម្នា ៣១នាក់ស្លាប់ និង៩៤នាក់រងរបួស៕