យោធាថៃ ចាប់អាវុធ និង គ្រាប់កាំភ្លើងជាច្រើន ប្រភេទ លាក់ទុកក្នុង កាបូបស្ពាយស្ត្រីម្នាក់
សារព័ត៌មាន Cambodia News/
ថៃ (២២ ឧសភា ២០១៤) ៖ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ទី ២២ ខែ ឧសភា នេះបានចុះផ្សាយឲ្យដឹងថា កម្លាំងយោធាថៃ សម្រុកចូល ចាប់អាវុធសង្គ្រាម និង គ្រាប់កាំភ្លើងជាច្រើន ប្រភេទ លាក់ទុកក្នុង កាបូបស្ពាយ ក្នុងបន្ទុកជួល ឃាត់ខ្លូនបានស្រ្តីម្នាក់ ។
កងកម្លាំងយោធា បានសហការជា មួយកម្លាំងតម្រួតថៃ សម្រុកចូលឆែកឆេរ បន្ទប់ជួលមួយកន្លែងស្ថិតនៅ ផ្លូវ សួនលួង ក្រុងបាងកក រកឃើញ អាវុធសង្គ្រាម និង គ្រាប់កាំភ្លើង ជាច្រើនប្រភេទ លាក់ ទុកក្នុងកាបូបស្ពាយ ដែលជាកម្មសិទ្ធិរបស់ នាង ចាន់ថ្នា វរ៉ាកនសាគុនកិត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន យកទៅធ្វើ ការសាកសួរ ។
សមត្ថកិច្ចចូលរួម ក្នុងប្រតិបត្តិកម្ម ចាប់អាវុធខាងលើ បានអះអាងថា ខណៈយោធាប្រកាស ប្រើច្បាប់ អាជ្ញាសឹក កម្លាំងតម្រួត បានដាក់ពង្រាយ កម្លាំងតាមគោលសំខាន់ៗ ដែលជាច្រកចូលក្រុង បាងកក ដើម្បីត្រួតពិនិត្យ សណ្តាប់ធ្នាប់ទូទៅ៕