CNRP ​នឹង​ទាក់​ទង​មន្ត្រី​ CPP ​ដើម្បី​បន្ត​ការ​ច​រ​ចា ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២១ ឧសភា ២០១៤) ៖ នៅ​ថ្ងៃ​ទី​២១ ខែឧសភា នេះ  មន្ត្រី ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ទាក់ទង​ទៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ការពិភាក្សា​លើ​បញ្ហា​កំណែទម្រង់​ការបោះឆ្នោត ក្នុង​ការឈានទៅរក​ការទម្លាយ​ភាពជាប់គាំង​នយោបាយ​។​

ការចរចា​រវាង​ក្រុម​គណៈកម្មការ​ចម្រុះ​ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ផ្អាក​បណ្តោះ​អាសន្ន បន្ទាប់​ពី​ការចរចា​តាមរយៈ​ទូរស័ព្ទ​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​កន្លងទៅ មិន​ទទួលបាន​លទ្ធ​ផល​នៅឡើយ​។​

​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ជាមួយ​គណៈប្រតិភូ​របស់​ប្រទេស​ជប៉ុន​១០​រូប​ដែល​មាន​ជំនាញ​លើ​ ការបោះឆ្នោត ដើម្បី​សិក្សា​ពី​ចំណុច​នៃ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​៕

ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជនកម្ពុជា​និង​បក្សសង្គ្រោះជាតិ​ជួប​ចរចា​គ្នានាពេល​កន្លង​មក​។
ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ប្រជាជនកម្ពុជា​និង​បក្សសង្គ្រោះជាតិ​ជួប​ចរចា​គ្នានាពេល​កន្លង​មក​។

Related Articles

Back to top button
Close
Close