អតីតមិត្តស្រីមេដឹកនាំ កូរ៉េខាងជើង បង្ហាញខ្លួន លើកញ្ចក់ទូរទស្សន៍ ក្រោយលេចឮថា ត្រូវកាត់ទោស ប្រហារជីវិត
សារព័ត៌មាន Cambodia News/
កូរ៉េខាងជើង ៖ អតីតមិត្តស្រីលោក Kim Jong-un មេដឹកនាំផ្តាច់ការកូរ៉េខាងជើង នាង Hyon Song-wol ជាតារា ចម្រៀងដ៏ល្បី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែនាងត្រូវបានគេដឹងថាស្លាប់ ដោយសារការកាត់ទោស ប្រហារជីវិត កាលពីឆ្នាំ២០១៣ តែបែរជាមកបង្ហាញខ្លួន លើកញ្ចក់ទូរទស្សន៍ជាតិទៅវិញ។
នាង Hyon Song-wol ត្រូវបានគេដឹងថា ត្រូវបានកាត់ទោសប្រហារជីវិត ដោយកាំភ្លើងយន្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣កន្លងទៅ ជាមួយនឹងក្រុមអ្នករាំ និងតារាច្រៀងជាច្រើននាក់ទៀត ដោយសារពួកគេនាំគ្នា ថតរឿងអាសអាភាស។
នាងបានបង្ហាញខ្លួន តាមរយៈការធ្វើសុន្ទរកថា នៅក្នុងកម្មវិធីសិល្បៈមួយ ក្នុងទីក្រុង ព្យុងយ៉ាង ដែលមានការ ផ្សាយតាមរយៈ កញ្ចក់ទូរទស្សន៍ជាតិ។
លោក Kim Jong-un មានអាយុ ៣០ឆ្នាំ បានក្លាយជាមេដឹកនាំកូរ៉េខាងជើង នៅក្នុងឆ្នាំ២០១១ ហើយបានស្គាល់នាង Hyon Song-wol ជាង ១០ឆ្នាំកន្លងមកហើយ ក្រោយពេលដែលលោក ត្រឡប់មកពីសិក្សានៅប្រទេសសី្វស ហើយ ស្នេហារបស់ពួកគេទាំងពីរ លោក Kim Jong-il ដែលជាឪពុកមេដឹកនាំកូរ៉េខាងជើងនេះ មិនបានយល់ព្រមនោះទេ ដោយបានបញ្ជាឲ្យ ពួកគេទាំងពីរផ្តាច់ទំនាក់ទំនងជាមួយគ្នា៕