​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ពី​សិទ្ធិ​របស់​កម្មករ

ដោយ សយ ដុល្លា

ភ្នំពេញ (១៨ កក្កដា ២០១២) ​សហជីព​ការងារ​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​​ពុធ​នេះ​បាន​រួម​គ្នា​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​ផ្ដោត​លើ​កិច្ច​សន្យា​ការងារ​មាន​ថេរវេលា​ កំណត់។

សេចក្ដី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សិក្ខា​សិលា​មួយ​នៅ​ឯ​សណ្ឋាគារ​អ៊ិន​ធឹ​ខន​ស្តី​ពី​ការ​ឆ្លើយ​តប​របស់​សហជីព​ចំពោះ ​បញ្ហា​កិច្ច​សន្យា​ខ្លី។ ​សិក្ខា​សិលា​នេះ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ ​ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​សហជីព​នានា​ក្នុង​ប្រទេស​កម្ពុជា ​និង​​មាន​ការ​ឧបត្ថម្ភ​ដោយ​មូល​និធិ​ការងារ​អន្តរ​ ជាតិ​ជប៉ុន​។​

លោក​ ​គង់​ ​អាទិត្យ​ អគ្គ​លេខាធិការ​សហ​ភាព​ការងារ​កម្ពុជា​បាន​និយាយ​ថា​ ​សេច​ក្តី​ថ្លែង​ ការណ៍​នេះ​គ្មាន​ទេ​សារ​នយោបាយ​ ​និង​គំនិត​ប្រឆាំង​ទៅ​កាន់​រដ្ឋាភិ​បាល​​នោះ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ឲ្យ​រោង​ចក្រ​និង​កន្លែង​ការងារ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​ឲ្យ​គោរព​សិទ្ធ​និង​​អត្ថ​ប្រ​យោជន៍​ជូន​ដល់​និយោ​ជិត​នៅ​គ្រប់​វិស័យ​។​

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​លើក​ឡើង​ថា ​កម្មករ និ​យោ​ជិត​ដែល​មាន​កិច្ច​សន្យា​ការងារ​ថិរវេលា​កំណត់​ ​គឺ​ប្រឈម​ទៅ​និង​ភាព​ផុយ​ស្រួយ​ពីរ​ការ​បញ្ឈប់​ពី​ការងារ​ ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោ។

សេចក្ដី​ថ្លែង​ការ​បន្ត​ថា កម្មករ​ក៏​អាច​ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​ក្នុង​វិស័យ​ការងារ​ ​នឹង​​ការ​បាត់​បង់​ សិទ្ធិ​​ជា​​ច្រើន​ផ្សេង​ទៀត ​ដូច​ជា​សិទ្ធិ​ទទួល​បាន​ប្រាក់​រង្វាន់​អតីត​ភាព​ការងារ​ ​ការ​ឈប់​សម្រាក​​ប្រចាំ​ឆ្នាំ​ដោយ​មាន​ប្រាក់​ឈ្នួល​ ​ប្រាក់​លំហែ​មាតុ​ភាព​ ការ​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​ប្រាក់​ ​សំណង​តាម​អតីត​ភាព​ការងា​រ​​និង​​ ការ​គម្រាម​បង្ខំ​អោយ​ធ្វើ​ការ​ហួស​កម្លាំង​។​ល​។​

លោក ​សូ​ ​ស៊ី​ផាត ​ប្រ​ធាន​សហ​ជីព​សណ្ឋាគារ​ ​កាំ​បូ​ដ្យា​ណា​បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​លោក​ជា​ ប្រ​ធាន​សហជីព​លោក​ចង់​អោយ​គ្រប់​ស្ថាប័ន​ពាក់​ពន្ធ័​ទាំង​រដ្ឋា​ភិបាល​ ​នឹង​ថៅ​កែ​រោង​ចក្រ​ រួម​គ្នា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​កា​រំ​លោភ​ទៅ​លើ​សិទ្ធិ​និង​​អត្ថ​ប្រយោជន៍​ដែល​កម្មករ​​ទទួល​​ បាន​ពី​កិច្ច​សន្យា​ការងារ​មាន​ថេរ​វេលា​កំណត់​នេះ​។

លោក​បាន​បញ្ជាក់​ថា​ “ថៅ​កែ​រោង​ចក្រ​ភាគ​ច្រើន​ ​ដល់​កុង​ត្រា​ ​ការងារ​​គេ​​អោយ​​កម្មករ​​ឈប់​​សម្រាក​​ជា​​បណ្តោះអាសន្ន​​​ ​​ពេល​​ដែល​​ត្រឡប់​​មក​​ធ្វើ​​ការងារ​​វិញ​​ ​អ្នក​​និង​​ជា​​បុគ្គលិក​​ថ្មី​​ ​មាន​​ន័យ​​ថា​​​បុគ្គលិក​​ម្នាក់​​និង​​គាត់​​អត់​​បាន​​ទទួល​​ប្រាក់​​បំណាច់​​ឆ្នាំ​​ទេ​​”​​៕

Related Articles

Back to top button
Close
Close