បន្ត​បើក​សវនា​ការ ​ជំនុំជ​ម្រះ​ក្តី​ជា​លើក​ទី​៣ ​លើស​កម្ម​ជន​អ្នក​តវ៉ា ​ទាំង​២១​នាក់ ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (២០ ឧសភា ២០១៤) ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា នេះ ​សាលាដំបូងរាជធានីភ្នំពេញ បាន​បន្ត​បើ​កស​​វ​នា​កា​រជា​លើ​ក​ទី៣ ជំនុំជម្រះក្តី លើក្រុមសកម្មជនអ្នកតវ៉ាទាំង២១នាក់​ រួម​ទាំង​លោក វ៉ន ពៅ ប្រធានសមា គមប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការបើកសវនាការជាលើកទី៣នេះ ការរក្សាសន្តិសុខនៅជុំវិញបរិវេណសាលា ​ដំ​បូង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ត្រូវបាន ពង្រឹងយ៉ាងខ្លាំងក្លាដដែល ដោយកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ និង​រ​​ប​ង បន្លាសត្រូវបានគេដាក់ឡោម ព័ទ្ធ ​​និ​ង​ត្រៀ​ម​រួ​ច​ជា​ស្រេ​ច​ក្លា​ច​មា​ន​ប​ង្ក​កា​រ​អុ​ក​ឡុ​កពី​ក្រុ​មអ្ន​ក​តវ៉ា​។

សូមបញ្ជាក់ថា ក្រុមអ្នកតវ៉ាទាំង ២១នាក់ ត្រូវសាលាដំបូងរាជធានីភ្នំពេញ ​ស​ម្រេ​ច​ឃុំ​ខ្លួ​នជា​ប​ណ្តោះ​អា​ស​ន្ន​នៅ​ មណ្ឌលកែប្រែត្រ​ពាំង​ផ្លុ​ង ​ក្នុង​ខេ​ត្ត​កំ​ពង់​ចា​ម​ ​ក្រោ​យ​កា​រ​ផ្ទុះ​អំ​ពើ​ហិ​ង្សា​ជា​មួ​យ​ស​ម​ត្ថ​កិ​ច្ច​នៅ​តំបន់សេដ្ឋកិច្ចពិ​សេ​ស ភ្នំ​ពេញ និ​ងលើផ្លូវ​វ៉េងស្រេងកា​លពីថ្ងៃទី២-​៣ ​ខែម​ករា ឆ្នាំ២០១​៤​៕

​ក្រុមសកម្មជនអ្នកតវ៉ាទាំង២១នាក់ ដែលត្រូវបានដឹកមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ។
​ក្រុមសកម្មជនអ្នកតវ៉ាទាំង២១នាក់ ដែលត្រូវបានដឹកមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ។

Related Articles

Back to top button
Close
Close