ព្រះ​កាយ​ច័ន្ទ​ ឈប់​ជិះ​ម៉ូតូ ​ឡើង​កូដ​ជិះ​រថ​យន្ត​

​សារព័ត៌មាន​​ Cambodia News/

36dde393926f110c70719ce3c9dd43fdភ្នំពេញ ​ (១៩ ឧសភា ២០១៤) ៖ រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ​ តារា​សម្តែង​រាង​ខ្ពស់​ស្រឡះ​ និង​ជា​ពិធី​ការិនី​វ័យ​ក្មេង​នាង​ព្រះ​កាយ​ច័ន្ទ​ ឈប់​ជិះ​ម៉ូតូ​ទៅ​ណា​មក​ណា​បែប​កម្សត់​ជាមួយ​ឪពុក​ ដោយ​សារ​តែ​នាង​មាន​រថយន្ត​នឹង​គេ​ហើយ​ ។​

ព្រះ​កាយ​ច័ន្ទ​ កាល​ពី​មិន​ទាន់​មាន​រថយន្ត​លំបាក​ណាស់​ ពេល​ទៅ​សម្តែង​ឆ្ងាយ​ និង​យប់​ព្រលប់​ ត្រូវ​ឪពុក​ឌុប​តាម​ម៉ូតូ​ ។​ ពេល​ខ្លះ​ទាំង​ឪពុក​ និង​កូន​ស្រី​ស្រស់​សោភា​រូប​នេះ​ ដោយ​សារ​ខ្លាច​ជិះ​ម៉ូតូ​ជួប​ជន​ពាល​ធ្វើ​បាប​ ពេល​ថត​ចប់​យប់​ជ្រៅ​ក៏​ដាច់​ចិត្ត​សុំ​ព្រះ​សង្ឃ​សម្រាក​ក្នុង​វត្ត​ ។​ ​

តាម ​រយៈ​ការ​ប្រឹង​ ប្រែង​ ព្រះ​កាយ​ច័ន្ទ​ ទិញ​រថយន្ត​បាន​ហើយ​ ដូច្នេះ​ឈប់​ប្រើ​ប្រាស់​ម៉ូតូ​ទៅ​ណា​មក​ណា​ដោយ​ឱ្យ​ឪពុក​ឌុប​ដូច​មុន​ទៀត​ ហើយ​ ។​ អ្នក​សិល្បៈ​មួយ​ចំនួន​អះ​អាង​ថា​ ព្រះ​កាយ​ច័ន្ទ​ ដែល​កាន់​តែ​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ទំព័រ​សិល្បៈ​ អត់​ហ៊ាន​ប្រាប់​គេ​ឯង​ពី​រឿង​ទិញ​រថយន្ត​ថ្មី​ជិះ​ទេ។

​ការ​អត់​ហ៊ាន ​ប្រាប់​គេ​ឯង​ពី​រឿង​ទិញ​រថយន្ត​ថ្មីនេះ ដោយ​សារ​តែ​ជា​ប្រភេទ​កូន​រថយន្ត​តូច​មួយ​ មិន​មែន​ជា​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​កប់​ពពក​រាប់​ម៉ឺន​ដុល្លារ​ឡើយ​ ដោយ រថយន្ត​នេះ​មាន​តម្លៃ​ត្រឹម​តែ​៣​ទៅ​៤ពាន់​ដុល្លារ​ សម្រាប់​ដឹក​អីវ៉ាន់​ និង​សម្លៀក​បំពាក់​ ពេល​ចេញ​ទៅ​សម្តែង​ ៕
e586d98c-fe08-4f0b-a886-7f0ccd5ff630a32ec4d18e497616f3ae45ca3b89ce34_0_700_068521bb041bd720fcfaeaa522335c79e_0_700_0

Related Articles

Back to top button
Close
Close