ធ្វើការក្នុងការិយាល័យច្រើនពេកកាន់តែឆាប់ចាស់
សារព័ត៌មាន Cambodia News/
សុខភាព (១៩ ឧសភា ២០១៤) ៖ បើយោងទៅតាមអ្នកស្រាវជ្រាវ បានអោយដឹងថា ការអង្គុយ និងធ្វើការនៅលើតុមានទំនាក់ទំនងគ្នាដោយផ្ទាល់ទៅនឹងភាពចាស់របស់ មនុស្ស។ ការអង្គុយដោយក្បាលអោនសម្លឹងមើលក្តាចុចកុំព្យូទ័រ, ឡេបថប់ ឬ iPad ប្រហែលជាធ្វើអោយសាច់ដុំកខ្លី និងបង្កើនទំនាញនៃការទាញថ្គាមចុះក្រោម។
ដើម្បីចៀសវាងរឿង នេះបាន យកល្អគួរតែដាក់ស្គ្រីន កុំព្យូទ័រអោយបានត្រឹមត្រូវជាមុនសិន។ រឿងនេះនឹងជួយបង្ការកុំអោយធ្លាក់ថ្គាមចង្ការបាន។ បើសិនជាអ្នកនៅតែអោនមុខចុះពេលធ្វើការមួយថ្ងៃហើយមួយថ្ងៃទៀត វានឹងអាចជម្រុញអោយមានស្នាមជ្រួញទៀតផង។ ដើម្បីចៀសវាងរឿងនេះ អ្នកអាចផ្លាស់ប្តូរកម្ពស់របស់កៅអី ដូច្នេះប្រអប់ដៃអាចដាក់លើតុបានស្រួលជាងមុន។
បើយោងទៅតាមការសិក្សាមួយបានអោយដឹងថា ស្ត្រេសអាចបំផ្លាញឥទ្ធិពលលើ DNA សំខាន់ៗក្នុងកោសិការមនុស្សយើងបាន ដោយសារតែស្ត្រេសនេះហើយ ទើបក្រពេញសេបូមផលិតជាតិប្រេងកាន់តែច្រើន និងបណ្តាលអោយកើតមុន។ ការចំណាយពេល ៥នាទីដើរចេញពីបន្ទប់ការិយាល័យអាចជួយបំបាត់ស្ត្រេស និងបង្កើនចំនួនវិតាមីន D បាន ដើម្បីភ្ញោចអោយមានការផលិតសារធាតុអេឡាស្តីន និងកូឡាហ្សែនបន្ថែម៕