ថៃ​ប្រកាស​ពន្យា​ពេល​បោះ​ឆ្នោត​ជា​ថ្មី​ ដោយ​សារ​ផ្ទុះ​ចលាចល​

សារព័ត៌មាន​​ Cambodia News​/

ថៃ (១៦ ឧសភា ២០១៤) ៖ នៅ​មិនទាន់​​បាន​បញ្ចប់​​នៅឡើយ​ទេ​ ពី​ភាពចលាចល​​នៅក្នុង​​ប្រទេស​​ថៃ ​ដែល​បាន​កើតឡើង​​ជា​បន្ដបន្ទាប់​ បើ​ទោះបីជា​​លោក​ស្រី​ យី​ង​ឡាក់ ​ស៊ីណាវ៉ាត្រា ​ត្រូវ​បាន​​ទម្លាក់​ចេញពី​​តំណែង​​ក៏ដោយ​។​

បន្ទាប់​ពី​​ការវាយប្រហារ​​បាន​កើត​ឡើង​​ហើយ​ ក្រុមបាតុករ​​ប្រឆាំង​រដ្ឋាភិបាល​ ក៏​បាន​នាំគ្នា​​ទៅ​បំបែក​​កិច្ចប្រជុំ​​រវាង​រដ្ឋាភិបាល​ និង​មន្ដ្រី ​គ​.​ជ​.​ប​ ដោយ​បង្ខំ​ឱ្យ​​នាយក​រដ្ឋមន្ដ្រី​​ចាំ​ផ្ទះ​​ទើប​តែ​តែង​តាំង​​លោក​ នី​វ៉ាត់​ទុម​រ៉ុង ​ប៊ុន​សុង​ផៃ​សាន​ និង​មន្ដ្រី​ គ​.​ជ​.​ប ​ចាកចេញ​ពី​​អង្គប្រជុំ​។ ​​

ភាព​តានតឹង​​ នៅតែ​​កើតឡើង​​ជា​បន្ដបន្ទាប់​​ដូច្នេះ​ នៅ​ថ្ងៃ​ទី​​១៥​​ខែ​ឧសភា​​ដដែល​ គ​.​ជ​.​ប​ថៃ​ បាន​សម្រេច​​ប្រកាស​​ជា​ផ្លូវការ​​ពន្យា​ពេល​​ការបោះឆ្នោត​​សភា​ ដែល​នឹង​​ប្រព្រឹត្ដិទៅ​​នៅ​ថ្ងៃ​ទី​២០​​កក្កដា​​​ខាងមុខនេះ​។​

ដោយឡែក​​លោក ​ប៊ុន​សុង​ផៃ​សាន​ បាន​លើកឡើង​​ដែរ​ថា ​នៅ​ដើម​ខែ​សីហា​​អាច​ជា​ពេលវេលា​​ល្អ​​សម្រាប់​​ការបោះឆ្នោត​ ស្របពេល​​ដែល​មន្ដ្រី​គ​.​ជ​.​ប​ បានបញ្ជាក់​ថា ​ប្រសិនបើ​​ក្រុមបាតុករ​​នៅតែ​​ប្រឆាំង​ ​ការបោះឆ្នោត​​ពិតជា​មិន​អាច​​ប្រព្រឹត្ដិទៅ​​បាន​ឡើយ​។​

គួរ​បញ្ជាក់ដែរ​ថា ​​​កាល​ពី​​ថ្ងៃ​ទី​១៥​​ខែ​ឧសភា​  ​មាន​ការវាយប្រហារ​​ទៅលើ​ទីតាំង​ ដែល​ក្រុម​បាតុ​ករ​​ប្រឆាំង​​រដ្ឋាភិបាល​​ស្ថិតនៅ​ ក្នុង​រាជធានី​​នៃ​ប្រទេស​ថៃ​ តាមរយៈ​​ការ​បំផ្ទុះ​​គ្រាប់បែក​ ក៏​ដូច​ជា​​ការ​បាញ់ កាំភ្លើង​ ដោយ​បណ្ដាល​ឱ្យ​​មាន​មនុស្ស​​៣​នាក់​ស្លាប់ ​និង​ជាង​២០​នាក់​​ផ្សេង​ទៀត​​រង​របួស​៕

20140515 Pheng

Related Articles

Back to top button
Close
Close