ស្លាប់ ២ របួស ២២នាក់ ក្នុងហេតុការណ៍ វាយប្រហារដោយគ្រាប់បែក និង កាំភ្លើង នៅថៃ
សារព័ត៌មាន Cambodia News/
ថៃ (១៥ ឧសភា ២០១៤) ៖ យោងតាមការផ្សាយរបស់ សារព័ត៌មានថៃបានឲ្យដឹងនៅព្រឹកថ្ងៃ ទី១៥ ខែឧសភានេះ បាតុករប្រឆាំង រដ្ឋាភិបាលថៃ ២នាក់បានស្លាប់ និង ២២នាក់ផ្សេងទៀតរង របួសនៅក្នុង ហេតុការណ៍ វាយប្រហារដោយ គ្រាប់បែក និង កាំភ្លើង នៅកណ្តាលទីក្រុង បាងកក។
នៅ វេលា ម៉ោង ២និង៥០នាទីទៀបភ្លឺ ជនសង្ស័យជិះរថយន្ត ភីកអាប់ពណ៌ស បានគប់គ្រាប់បែកមកលើ ហ្វូងបាតុករ ក្បែរវិមាន ប្រជាធិបតេយ្យ ហើយបន្ទាប់មកទៀត ពួកគេបាន បាញ់ រះមកលើកងកម្លាំងការពារ របស់ គណៈកម្មាធិការកំណែទម្រង់ ប្រជាធិបតេយ្យរបស់ ប្រជាជន នៅផ្លូវប្រសព គុកវួ។
ចំពោះការវាយប្រហារដោយ គ្រាប់បែក និង កាំភ្លើង នៅកណ្តាលទីក្រុង បាងកក នេះ គេពុំទាន់បាន ដឹងអំពីជនដៃដល់ដែលបង្កការ វាយប្រហារខាងលើនេះទេ ប៉ុន្តែកាលពីថ្ងៃពុធ ម្សិលមិញនេះ អ្នកនាំពាក្យបក្សប្រឆាំង បានអះអាងថា មានក្រុម ឈុតខ្មៅប្រដាប់ ដោយអាវុធ កំពុងរៀបចំ តាមប្រម៉ាញ់មេដឹក នាំធំៗដែលប្រឆាំង រដ្ឋាភិបាល ៕