ប្រ​ជា​ពល​រដ្ឋ​ចិន​ ភៀស​ខ្លួន​ពី​វៀត​ណាម ​សម្រុក​ចូល​មក​កម្ពុជា ​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (១៥ ឧសភា ២០១៤) ៖ សេចក្តីរាយការណ៍ កាលពី​ព្រឹក​ថ្ងៃទី​១៤ ​ខែឧសភា ​ឆ្នាំ​២០១៤ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជនជាតិ​ចិន​ជាច្រើន​ រួមទាំង​អ្នកទេសចរ បាន​សម្រុក ​ចាក​ចេញ ពី​ប្រទេស​វៀតណាម​ មកកាន់​ប្រទេស​កម្ពុជា​ តាម​ច្រកព្រំដែន ​អន្តរជាតិ​បាវិត។

ការសម្រុកចាក​ចេញ ពី​​វៀតណាម​ មកកាន់​​កម្ពុជា របស់ពលរដ្ឋ​ជនជាតិ​ចិន ដោយសារតែ​ព្រួយ​បារម្ភ ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ខណៈ​ប្រជាពលរដ្ឋ​វៀតណាម បាន ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា ​ទៅនឹង​រដ្ឋាភិបាល​​ក្រុង​ប៉េ កាំង ពាក់ព័ន្ធ​រឿង​ដែនសមុទ្រ។

ប្រភព​បាន​ឲ្យ​ដឹងថា នៅក្នុង​ការធ្វើ​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​ចិន​នោះ ប្រជាពលរដ្ឋ​វៀតណាម បាន​វាយ​បំផ្លិចបំផ្លាញ​រោងចក្រ​ចំនួន​៣ ដែលជា​វិនិយោគ​របស់​ចិន នៅ​ខេត្ដ​ដុង​ណាយ​។​បន្ទាប់ពី​មានការ​វាយ​បំផ្លិចបំផ្លាញ​រោងចក្រ ក្រុម​អ្នកវិនិយោគ​ចិន។

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៣ ខែឧសភា កម្មករ​វៀតណាម​រាប់ពាន់នាក់ បាន​ដើរ​តាមផ្លូវ​ខាងមុខ​រោងចក្រ ហើយ​ក្រុមខ្លះ បាន​វាយប្រហារ ទៅលើ​សន្តិសុខ​រោងចក្រ​មុននឹង​ពួកគេ​ដុត​សម្ភារៈ​របស់​រោងចក្រ ដែល​យ៉ាងតិច​ចំនួន​១៥ រោងចក្រ​៕

ប្រជាពលរដ្ឋចិន ភៀសខ្លួនពីវៀតណាម សម្រុកចូលមកកម្ពុជា ខណៈជនជាតិវៀតណាម ផ្ចុះហិង្សា។
ប្រជាពលរដ្ឋចិន ភៀសខ្លួនពីវៀតណាម សម្រុកចូលមកកម្ពុជា ខណៈជនជាតិវៀតណាម ផ្ចុះហិង្សា។

Related Articles

Back to top button
Close
Close