កង​ទ័ព​ថៃ ​បដិសេធ​ ពី​ការ​ប្រមូល​ផ្តុំ​កម្លាំង​ ធ្វើ​រដ្ឋ​ប្រហារ ​

សារព័ត៌មាន​​ Cambodia News/

ថៃ (១២ ឧសភា ២០១៤) ៖ អ្នកនាំពាក្យកងទ័ពថៃ បានអះអាងថា គ្មាន​ការ​ប្រមូល​ផ្តុំ​កម្លាំង​ប្រដា​ប់​អាវុធ ត្រៀមធ្វើរដ្ឋប្រហារ ខណៈ​ដែល​ប្រ​ជា​ពលរដ្ឋថៃ មានការភ្ញាក់ផ្អើល ចំពោះ ព័ត៌មានចចាមអារ៉ាម។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ១២ ខែ ឧសភា ឆ្នាំ ២០១៤ នេះ បាន​ចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ វិនថៃ សុវ៉ារី អ្នក​នាំ​ពាក្យ​​កងទ័ពជើងគោកថៃ បាន​ថ្លែង​ថា បន្ទាប់ពីមានព័ត៌មានលេចឮ ថា កងទ័ពថៃប្រមូលផ្តុំកម្លាំង និង យុទ្ធាបករណ៍ ទូទាំងប្រទេស ត្រៀម​ធ្វើរដ្ឋប្រហារ ធ្វើឲ្យប្រជាពលរដ្ឋមានភ្ញាក់ផ្អើល និង ព្រួយបារម្ភ ពីការកើតសង្គ្រាមស៊ីវិល ដូច្នេះ ក្នុងនាមកងទ័ពថៃ បដិសេធយ៉ាងដាច់ខាត ចំពោះ​ព័ត៌​មាន​ចចាមអារ៉ាម ព្រោះកងទ័ព ជាស្ថាប័នអព្យាក្រឹត ការពារផល ប្រយោជន៍ជាតិ និង ប្រជាជន។

លោក​ វិនថៃ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះ​ការ​ទទួល​នូវ​ព័ត៌​មាន​ តាមប្រព័ន្ធ Network Online និង ពិចារ​ណា​ឲ្យបានច្បាស់លាស់ មុន​​នឹង​ជឿ​ទុក​ចិត្ត​ ដោយ​យោធាអះអាងថា អ្វីដែលខុសច្បាប់ ផ្ទុយពីឧត្តមគតិកងទ័ព មិន​អាច​ចូល​រួម​បាន​នោះ​ឡើយ ព្រោះយោធាជាទីពឹងរបស់ប្រជាជនថៃ តែមួយគត់៕

10339700_1446816672224952_166812246317858908_n

Related Articles

Back to top button
Close
Close