តុលាការកំពូលសម្រេចបន្តឃុំខ្លួន អ្នកជាប់ឃុំទាំង២១នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ឧសភា ២០១៤) ៖ នៅថ្ងៃទី០៩ ខែ ឧសភា នេះ តុលាការកំពូល បានសម្រេចមិនឲ្យលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំ២០នាក់ផ្សេងទៀត ឲ្យនៅក្រៅឃុំបណ្តោះអាសនុ្ននោះទេ។
បន្ទាប់បានទទួលដំណឹងថា តុលាការកំពូលតម្កល់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ មិនឲ្យជនជាប់ចោទនៅក្រៅឃុំ ប្រជាពលរដ្ឋអ្នកគ្រាំទ្រលោកវន់ ពៅ និងគ្រួសារជនជាប់ចោទ បានទ្រហោរយំ ដោយពួកគេម្នាក់ៗទទូចឲ្យមានការផ្ដល់យុត្តិធម៌ និងដោះលែងជនជាប់ចោទទាំង ២១រូបនោះជាស្ថាពរ។
គួបញ្ជាក់ថា ជនជាប់ចោទ២១នាក់នេះ ដែលក្នុងនោះមាន លោកវន់ ពៅ គឺជាសកម្មជនតំណាងសង្គម និងកម្មករដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី២ និងទី៣ ខែមករា ក្នុងហេតុការណ៍បង្ក្រាបមួយទៅលើការតវ៉ារបស់កម្មករ ដែលទាមទារដំឡើងប្រាក់ឈ្នួលសមរម្យ១៦០ដុល្លារ ហើយពេលនោះបង្កឲ្យមានអំពើហិង្សាផ្ទុះឡើង នៅខាងមុខរោងចក្រយ៉ាក់ជីង ខណ្ឌពោធិ៍សែនជ័យ និងនៅខាងមុខសួនកាណាឌីយ៉ាផ្លូវស្រេង៕