ស្វែង​យល់​ពី​ការ​ប្រើ​ថ្នាំ​សណ្ដំ​ឬ​សន្លប់​

សារព័ត៌មាន​​ Cambodia News​/

សុខភាព​ (០៧ ឧសភា ២០១៤) ៖ ការដាក់​សណ្ដំ​ឬថ្នាំ​សន្លប់ គឺជា​សភាព ដេក​លក់​សិប្ប​និម្មិត ដែល​កើតមាន​ក្រោយ​ពីដាក់ថ្នាំ​ចូល​ទៅក្នុងខ្លួន​(តាមរយៈការ​ចាក់តាម​សរ​សៃ ឬការ​ហិតតាម​ផ្លូវដង្ហើម)។ ការ ប្រើ​ថ្នាំសន្លប់​គឺធ្វើ​ឡើង​នៅពេល​មានការ​វះកាត់​ធំ ឬ​ដោយការ​ឈឺចាប់​ខ្លាំង ក្នុង​គោល​បំណង​កុំឱ្យ​អ្នកជម្ងឺ​ឈឺចាប់។

images644707_tiem-phong-benh-02ការដាស់​ថ្នាំ​សណ្ដំ​ឬសន្លប់​មិនមាន​ផល​ប៉ះពាល់​ធំដុំនោះ​ទេ លើកលែង​តែផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ក្រោយពេល​ដឹងខ្លួន​មកវិញ ដូចជា​អាការ​ក្អួតចង្អោរ ធ្ងន់ដៃ​ធ្ងន់ជើង ឬស្ពឹក​ស្រពន់​មួយរយៈ​ប៉ុណ្ណោះ រមាស់​កបណ្ដាល​មកពីការ​ស៊កបំពង់​ស្នាម ក្រហម​ឬឈឺចាប់​នៅម្ដុំ​ត្រង់ស្នាម​ចាក់ ពិបាក​ប្រមូលអា​រម្មណ៍ ឬបា​ត់បង់​ការ​ចងចាំ​មួយរយៈ​ជាដើម។

ទាំងនេះ​ជាផល​ប៉ះពាល់​ស្រាលៗ មិននាំឱ្យ​បាត់បង់​ជីវិត​​នោះឡើយ។ ផ្ទុយ​ទៅវិញ ឃើញ​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​តិចតួច​បំផុត ប្រមាណ​ជា១ភាគ១​សែន ប៉ុណ្ណោះ ដែលអាច​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​បណ្ដាល​មកពី​ការប្រើ​ថ្នាំសន្លប់​ឬថ្នាំ​ សណ្ដំ គឺជា​ករណី​ប្រតិកម្ម​ទៅនឹង​សារធាតុ​សណ្ដំ គាំង​បេះដូង ឬ​គាំង​ដង្ហើម កើតមាន​នៅពេល​ប្រើថ្នាំ​សណ្ដំ​ឬពេល​ដឹងខ្លួន​មកវិញ។

ត្រង់​នេះ សូម​បញ្ជាក់ថា​វាជាករណី​កម្របំ​ផុត សឹងតែ​មិនដែល ជួប​ប្រទះផង ពីព្រោះ​រាល់ពេល​វះកាត់​មានអ្នក​ជំនាញ​ខាងថ្នាំ​សណ្ដំ​ត្រឹមត្រូវ​អង្គុយ​ តាមដាន។ ហេតុ​នេះ សូម​អ្នក​​កុំមាន​ការបារម្ភអី ប៉ុន្ដែ​ត្រូវទៅ​ព្យាបាល​នៅកន្លែង​ដែលមាន​ជំនាញ​ច្បាស់​លាស់ ទើប​ជាការ​ប្រសើរ៕

Related Articles

Back to top button
Close
Close