មនុស្ស ​៧៤​នាក់ ​ស្លាប់​បាត់​បង់​ជីវិត​ ដោយ​សារ ​ការ​ប្រយុទ្ធ​គ្នា​ នៅ​ស៊ីរី ​

សារព័ត៌មាន​​ Cambodia News​/

ស៊ី​រី (០៧ ឧសភា ២០១៤) ៖ បើ​យោង​តាម​អ្នក​សងេ្ក​តការ​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧស​ភា​បានឱ្យដឹងថា ក្រុម​ឧទ្ទាម និង​ក្រុម​ម៉ូ​ស្លីម បាន​ប្រយុទ្ធ​គ្នា បណ្ដាលឱ្យ​មនុស្ស ជាច្រើន​ស្លាប់ និង​របួស​នៅក្នុង ទីក្រុង​ហូ​ម ដែល​ស្ថិតនៅ​ភាគ​ខាងកើត នៃ​ប្រទេស​ស៊ី​រី​។

20140506_Thidaមូលហេតុ​ក្រុម​ម៉ូ​ស្លីម វាយប្រហារ​ជាមួយ​ក្រុម​ឧទ្ទាម​នេះ គឺ​ដោយសារតែ ក្រុម​ម៉ូ​ស្លីម​ប្រឆាំង​និង​រដ្ឋាភិបាល​ប្រទេស​ស៊ី​រី និង​ចង់​ផ្ដាច់ខ្លួន​ចេញពី​ប្រទេស​ស៊ី​រី ពោល​គឺ​ចង់​មាន​សាសនា​តែមួយ គឺ​សាសនា​ម៉ូ​ស្លីម​។

​ដោយឡែក កាលពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា​នេះ ក្រុម​ពួក​ម៉ូ​ស្លីម និង​ក្រុម​ឧទ្ទាម​បាន​ចុះហត្ថលេខា កិច្ចព្រមព្រៀង​ឈប់​ប្រើ​អំពើហិង្សា ហើយ​បាន​សន្សា​ថា​ឈប់​បង្កជំលោះ​ដាក់គ្នា ។

ក្នុង​ការចុះហត្ថលេខា​ព្រមព្រៀង​រវាង​ពីរ​ភាគី​នេះ​បាន​ធ្វើឡើង​ដោយ​មាន​ វត្តមាន​របស់​ឯក​អគ្គ​រដ្ឋទូត​ប្រទេស​អ៊ីរ៉ង់​។ ទន្ទឹម​និង​ការចុះ​កិច្ច​ព្រមព្រៀង​បាន​មួយ​ថ្ងៃ ក៏មាន ហឹង្សា​មួយ​កើតឡើង​រវាង​ក្រុម​ម៉ូ​ស្លីម និង​ក្រុម​ឧទ្ទាម​ដដែល ហើយ​បង្ក​ឱ្យមាន​មនុស្ស​ស្លាប់​៧៤​នាក់ និង​របួស​ជា​ច្រើន​នាក់​ផង​ដែរ​។

​សូមបញ្ជាក់​ថា កិច្ចព្រមព្រៀង​ស្តីពី​ការឈប់​ប្រើ​អំពើហឹង្សា រវាង​ក្រុម​ឧទ្ទាម និង​ម៉ូ​ស្លីម បាន​ធ្វើឡើង ចំពេល ដែល​ស៊ី​រី​កំពុង​ត្រៀម​រៀបចំ​ការ បោះ ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី​៣ មិថុនា​ខាង​មុខ និង​ដែល​មាន​បេក្ខជន​ឈរឈ្មោះ ៣​រូប ក្នុងនោះ​មាន​លោក​ប្រធា​នា​ធិបតី អាសាដ​ផង ដែរ​។

គួររម្លឹកថា រហូតមកដល់​ពេលនេះ វិបត្តិ​ក្នុងប្រទេស​ស៊ី​រី រយៈពេល ៣​ឆ្នាំ​កន្លង​ទៅ​បាន​បណ្តាលឲ្យ​មាន​មនុស្សស្លា​ប់ជាង ១៥​ម៉ឺន​នាក់ និង​របួស​ជាច្រើន​នាក់ ព្រមទាំង​មាន​ជនភៀសខ្លួន​រាប់លាន​នាក់​ផ្សេង​ទៀត​៕ ប្រភព វិទ្យុខ្មែរអន្តរជាតិ (ដោយៈលាង ធីតា)

Related Articles

Back to top button
Close
Close