ក្មេងស្រីអាយុ ១១ឆ្នាំ ត្រូវប្រុសស្នេហ៍របស់ម្តាយចាប់រំលោភ
សារព័ត៌មាន Cambodia News/
-
តាកែវ (០៦ មេសា ២០១៤) ៖ បុរសដែលជាប្រុសស្នេហ៍របស់ម៉ែ បានចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ ខណៈពេលម៉ែមិននៅផ្ទះ កាលពីយប់ថ្ងៃទី៣ខែឧសភាឆ្នាំ២០១៤ នៅផ្ទះជនរងគ្រោះស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
នគរបាល ស្រុកត្រាំកក់ បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាគូស្នេហ៍របស់ម្ដាយក្មេងស្រីរងគ្រោះ ពេលជនសង្ស័យទៅលេងផ្ទះ អត់ឃើញម៉ែ ដែលជាគូស្នេហ៍ ឱកាសល្អជនសង្ស័យចាប់រំលោភកូនស្រីអាយុ១១ឆ្នាំរហូតបានសម្រេច។
នគរបាល ស្រុកត្រាំកក់ បានឲ្យដឹងទៀតថា ជនសង្ស័យខាងលើមានឈ្មោះ កែវ សំអាត អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្តាយក្មេងស្រី រងគ្រោះ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤ ដើម្បីកាត់ទោសទៅតាមច្បាប់៕