អាកាសធាតុចុងសប្តាហ៍នេះមានស្ថានភាពគ្រោះថ្នាក់
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០១៤) ៖ យោងតាមមន្ត្រីជំនាញបានឲ្យដឹងថា ចុងខែមេសា និងដើមខែ ឧសភានេះ ស្ថានភាពអាកាសធាតុនៅក្នុងសប្តាហ៍នេះ មានស្ថានភាពគ្រោះថ្នាក់បំផុត ជាពិសេសផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ដែលតែងតែកើតមានរាល់ថ្ងៃពេលរសៀលដល់យប់ ដែលអាចមានគ្រោះថ្នាក់ដល់ជិវិតមនុស្ស សត្វនិងផ្ទះសម្បែង។
កាលពីថ្ងៃទី២៩ ខែមេសា ម្សិលមិញ អ្នកនាំពាក្យនិងជានាយក ខុទ្ទកាល័យក្រសួងធនធានទឹកលោកចាន់យុត្ថា បានឲ្យដឹងថាស្ថានភាពអាកាសធាតុ ក្នុងសប្តាហ៍នេះ បង្កឲ្យបរិយាកាសហប់ តែសីតុណ្ហភាពមិនឡើងលើសពី៣៧អង្សាសេទេនៅពេលរសៀនោះ ។
បន្ទាប់ពីអាកាសធាតុស្អុះស្អាប់ និងមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់បក់បោកខ្លាំង លុះដល់ពេលយប់មានពពកភ្លៀងតិចៗ ក្នុងអំឡុងពេលប្រហែលមួយសប្តាហ៍ទើបធូរស្រាលបន្តិចវិញ។ យោងតាមការឲ្យដឹងដូចបានជម្រាបខាងលើ ក្រសួងធនធានទឹកសូមឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ជាពិសេស នៅពេលមេឃរកលភ្លៀង៕