មនុស្ស២១នាក់ស្លាប់ ដោយសារការបាញ់ប្រហារនៅស៊ីរី
សារព័ត៌មាន Cambodia News/
ស៊ីរី (២៨ មេសា ២០១៤) ៖ យ៉ាងហោយណាស់មនុស្ស២១នាក់បានស្លាប់ និងជាង៥០នាក់ផ្សេងទៀតរងរបួស ក្រោយពេលដែលក្រុមឧទ្ទាមប្រឆាំងនឹងរដ្ឋាភិបាល ប្រទេសស៊ីរី វាយប្រហារទៅលើតំបន់មួយស្ថិតក្នុងទីក្រុង អាលេពប៉ូ (Aleppo) ប្រទេសស៊ីរី។
ការវាយប្រហារនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ខែមេសាដោយប្រើប្រាស់ កាំភ្លើងបាញ់ប្រហារនៅតំបន់នោះ ហើយអ្នកស្លាប់និងរងរបួស គឺជាជនស៊ីវិល។ នេះបើតាមការបញ្ជាក់ឱ្យដឹង ពីក្រុមអ្នកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្ស របស់ចក្រភពអង់គ្លេសប្រចាំនៅប្រទេសស៊ីរី។
នៅក្នុងទីក្រុងខាងលើ ដែលក្រុមឧទ្ទាមបានវាយប្រហារ គឺបែងចែកការគ្រប់គ្រងជាពីរផ្នែក ទីមួយជាការគ្រប់គ្រងរបស់រដ្ឋាភិបាល និងទីពីរជាការគ្រប់គ្រងរបស់បក្សប្រឆាំង ដែលជាក្រុមឧទ្ទាម៕