នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង ប្រកាសលាលែងពីតំណែង បង្ហាញពីការទទួលខុសត្រូវ ចំពោះគ្រោះមហន្តរាយ លិចសាឡាង
សារព័ត៌មាន Cambodia News/
កូរ៉េខាងត្បូង (២៧ មេសា ២០១៤) ៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ពិសេសសាច់ញាត្ដិ ជនរងគ្រោះ ដែលជិះលើសាឡាង ដែលបានលិច កាលពីថ្ងៃទី២៧ ខែមេសា លោកChung Hong-won នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង បានប្រកាសលាលែងពីតំណែងហើយកាលពីថ្ងៃទី២៧ ខែមេសា ។
ក្នុងសន្និសីទកាសែត នៅទីក្រុងសេអ៊ូល តាំងពីព្រឹកព្រលឹម លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងChung Hong-won បានថ្លែង ថា លោកសូមអភ័យទោស ចំពោះការដែល មិនអាចការពារ គ្រោះថ្នាក់លិចសាឡាងនេះ និងមិនអាច ឆ្លើយតបទាន់ ពេលវេលា ចំពោះគ្រោះមហន្ដរាយមួយនេះ។
ក្រុម សមាជិកនាវិក ក្នុងសាឡាងដែលបានលិចចំនួន១៥នាក់ ដែលបានរស់រានមានជីវិត កំពុងត្រូវបានគេចោទប្រកាន់ ថា មានការធ្វេសប្រហែស និងបានបោះបង់ អ្នកដំណើរ ហើយបច្ចុប្បន្នពួកគេ កំពុង ត្រូវបានគេឃុំខ្លួនបណ្ដោះអាសន្ន
សម្រាប់ តុល្យការចុងក្រោយ បានឲ្យដឹង ថា ចំនួនអ្នកស្លាប់ដោយសារ គ្រោះមហន្ដរាយលិចសាឡាង កាលពីថ្ងៃទី១៦ ខែមេសានោះ បានកើនឡើងដល់១៨៧នាក់ហើយ ហើយអ្នកបាត់ខ្លួនជាង១០០នាក់ផ្សេងទៀត ក្រុមអ្នករុករក កំពុងបន្ដប្រតិបត្ដិការបន្ដទៀត៕