អ្នក​​មាន​​ទំនាស់​ដី​ធ្លី ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ដំ​បូង​រាជ​ធានី​

សារព័ត៌មាន​ Cambodia News

ភ្នំពេញ (២៨ មេសា ២០១៤) ៖ ​ក្រុម​​សហគមន៍​បឹង​កក់, បុរីកីឡា និង​ថ្ម​គោល បានប្រមូលផ្តុំគ្នាតវ៉ានៅ​ច្រក​​ខាង​ត្បូង​​សាលា​​ដំបូង​រាជ​ធានីភ្នំពេញ​ កាលពី​វេលា​ម៉ោង​​៨ និង​៣០នាទីព្រឹក​ថ្ងៃទី​២៨ មេសា ២០១៤ ​នេះ ដើម្បី​ទាម​ទារ​​សំណង​បន្ថែម​​២ម៉ឺន​ដុល្លារ​​ (​ក្នុង​​​១​ខ្នង​ផ្ទះ) និង​សុំ​ទាម​​ទារ​ដី​​៥​ម៉ែត្រ គុណ​នឹង​​១៦​ម៉ែត្រ ចម្ងាយ​លើ​ស​ពី​៣ ទៅ​៥​គីឡូម៉ែត្រ​​ពី​បឹង​កក់ ពី​ក្រុម​ហ៊ុន​កូកាកូហ៊ីម ​ដើម្បី​បំពេញ​បន្ថែម​ចំពោះ​​កម្រិត​ជីវភាព​ខ្វះ​ខាត​នា​ពេល​កន្លង​មក​ ។

ប្រភពបានឱ្យ​ដឹងថា ការ​តវ៉ា​នោះ ត្រូវបាន​រារាំង​ដោយ​អាជ្ញា​ធរ​​មិន​​ឱ្យ​ចូល​ជិត​​សាលា​រាជ​ធានីភ្នំពេញ​ទេ ហើយ​មក​ទល់ពេលនេះ ក៏​គ្មាន​​​តំណាង​​​ភាគី​ណាមួយ​ ចេញ​មក​ដោះស្រាយនៅឡើយ​ដែរ ៕

lorpeangcitizen-140228-ppcourt-samean-2014-02-281-600x392

Related Articles

Back to top button
Close
Close