កូរ៉េ​ខាង​ត្បូង​បាញ់​ព្រ​មាន​នា​វា​ពីរ​គ្រឿង​កូរ៉េខា​ង​ជើង ​

សារព័ត៌មាន​​ Cambodia News/

កូ​រ៉េខាង​ត្បូង (២៦ មេសា ២០១៤) ៖ ដំណើរ​​ទស្សនកិច្ច​​រប​ស់លោក​បា​រ៉ាក់ អូ​បា​ម៉ា ប្រធាន​នា​ធិបតី​អាមេរិក បាន​មក​ដល់​ទីក្រុង​សេ​អូ​ល ប្រទេស កូរ៉េ​ខាងត្បូង​ហើយ មុនពេល​ដែល កងទ័ពជើងទឹក​កូរ៉េ​ខាងត្បូង បាន​បាញ់​គម្រាម​នាវា​​ពីរ​គ្រឿង របស់​កូរ៉េ​ខាងជើង ក្រោយ​ពី​នាវា​ទាំ​ពីរ​នេះ បាន​ឆ្លងកាត់​ព្រំដែន​សមុទ្រ រវាង​កូរ៉េ​ទាំង​ពីរ​ កាលពី​ថ្ងៃ​សុក្រ​។​

20140425_Naval​បើ​ត​តាម​​ មន្ត្រី​ប្រចាំ​តំបន់ បាន​និយាយ​ថា​កងទ័ព​ល្បាត​ជើង​ទឹក ​របស់​កូរ៉េ​ខាងត្បូង ទំនងជា ដេញ​តាម​ទូក​នេសាទ​ខុស​ច្បាប់​របស់​ចិន​នៅក្នុង​តំបន់​ដែល​មាន​ជម្លោះ​នោះ​។ ​មន្ត្រី​ដដែល បាន​បន្ថែមទៀតថា ក្រៅពី​ការសន្និដ្ឋាន​បែ​នេះ កូរ៉េខាងត្បូង​ប្រហែលជា​ចង់​ត្រួតពិនិត្យ​កងទ័ព របស់​កូរ៉េ​ខា​ជើង​។​

​គួរបញ្ជាក់​ថា កូរ៉េខាងជើង មិន​បាន​ទទួលស្គាល់​នូវ​ព្រំដែន​សមុទ្រ​លឿង រវាង​កូរ៉េ​ទាំង​ពីរ​ជា​ផ្លូវការ  នោះឡើយ ពោល​គឺ​កងទ័ព អង្គការសហប្រជាជាតិ​របស់​អាមេរិក​ទេ ដែល​បាន​សម្រេច​កំណត់ព្រំដែន រវាង​កូរ៉េ​ទាំងពីរ ក្រោយពី​សង្គ្រាម​កូរ៉េ នៅ​ឆ្នាំ​១៩៥០-1953​មក​ម្លេះ​។​

​គួរកត់សម្គាល់​ថា ភាព​តានតឹង មាន​កម្រិត​ខ្ពស់​នៅលើ​ឧបទ្វីប​កូរ៉េ ដោយ​មាន​ការចង្អុលបង្ហាញ​ច្រើន​ដែល កូរ៉េខាងជើង ត្រៀម​រៀបចំ ផែនការ ដើម្បី​អនុវត្ត​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​ជា​លើក​ទី​បួន​។​កន្លងមក កូរ៉េខាងជើង បាន​អនុវត្ត​ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ ៣​លើក​ហើយ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០៦ លើក​ទី​២ នៅ​ឆ្នាំ​២០០៩ និង​លើក​ទី​បី នៅ​ឆ្នាំ ២០១៣​៕

Related Articles

Back to top button
Close
Close