ប្រមុខ​ការ​ទូតព្រ​មាន​ឯក​អគ្គ​រាជ​ទូតក​ម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (២៣ មេសា ២០១៤) ៖ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង ប្រមុខការទួទកម្ពុជា បាន​ព្រមាន ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ ​ខាងត្បូង​ អំពី​ ករណី​គ្រប់គ្រង​ត្រារបស់​ស្ថាតទូត​។​

រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ប្រមុខការទួទកម្ពុជា។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ប្រមុខការទួទកម្ពុជា។

លិខិត​ណែនាំ​របស់ ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង ផ្ញើរ​ជូន លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ ចុះ​ថ្ងៃ​ទី២១ ខែ​មេសា​ ឆ្នាំ២០១៤នេះ បាន​​សរសេរណែនាំដូចខាងក្រោម៖

១-ហាម ​ដាច់ខាត មិ​នឲ្យ​បងប្អូន ឬ​នរណា​ផ្សេង ដែល​មិនមែន​ជា​មន្ត្រីការទូត​ជ្រៀតជ្រែក​ក្នុង​ការងារ​របស់​ស្ថានទូត និង​គ្រប់គ្រង​ត្រា​របស់​ស្ថានទូត​ឡើយ​។

២-រាល់​ការ​អវត្តមាន​របស់​ ឯកឧត្តម​ពី​ស្ថានទូត ចាំបាច់​ត្រូវ​សុំ​ការអនុញាត​ពី​ក្រ​សួ​ង​ជា​មុន​សិន និង​ត្រូវ​ប្រគល់​ត្រា​ឲ្យទៅ​ភារៈធារី​ស្តីទី​គ្រប់គ្រង​។

៣-ហាមដាច់ខាត មិនអោយបងប្អូន ឬ នរណាផ្សេង ដែលមិនមែន ជាមន្ត្រីការទូត គ្រប់គ្រង់ត្រា របស់ស្ថានទូត ឡើយ។

តែ ​ទោះជា​យ៉ាង លោក កុយ គួង បញ្ជាក់ថា លោក​ក៏​មិនទាន់​ដឹង​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សាធារណៈរដ្ឋ​កូរ៉េ ធ្វើ​អ្វី​ខុស​ទៅ​នឹង​បទបញ្ជា ឬ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ​៕

Related Articles

Back to top button
Close
Close