រដូវ​វស្សា​ឆ្នាំ​នេះ ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ទាប​ជាង​ឆ្នាំ​មុន​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៣ មេសា ២០១៤) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម ឲ្យដឹងថា នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៤ ដែល​ចាប់ពី​ពាក់​ក​ណ្ដា​ល​​​ខែ​ឧសភា ដល់​មិថុនា ខាងមុខនេះ ស្ថានភាព​ទឹកភ្លៀង​នឹង​មាន​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​មធ្យម​ ទាប​ជាង​ឆ្នាំមុន ហើយ​ក្នុង​អំឡុងពេល​នោះ ក៏​នឹង​មាន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតឡើង​ច្រើន​ដង​ដែរ​។

60494_1612766642845_1346646817_1603829_1655393_nសេចក្ដីជូនដំណឹង​ពី​ស្ថានភាព​អាកាសធាតុ នា​រដូវវស្សា​ឆ្នាំ​២០១៤ នេះ របស់​ក្រសួង​ធនធា​ន​ទឹ​ក​ និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មេសា​នេះ ឲ្យដឹងថា នៅ​ចុង​រដូវប្រាំង​នេះ ទឹក​ភ្លៀ​ង​​​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ទូទាំង​ប្រទេស ហើយ​នឹង​បញ្ចប់​នៅ​សប្តាហ៍​ទី​២ នៃ​ខែ​ឧសភា ហើយ​រដូវវស្សា នឹង​ចាប់ផ្តើម​នៅក្នុង​សប្តាហ៍​ទី​៣ នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​វាលទំនាប ចំនែក​ឯ​តំបន់​ខ្ពង់រាប រដូវវស្សា​នឹង​ចាប់ផ្តើម​នៅក្នុង​សប្តាហ៍​ទី​៤ នៃ​ខែ​នេះ​ដដែល​។

សេចក្តីជូនដំណឹង ​ដដែល​បន្តថា ការវិភាគ​ប្រៀបធៀប​ទឹកភ្លៀង​រវាង​ឆ្នាំ​២០១៤ ទៅ​នឹង​មធ្យម​ភាគច្រើន​ឆ្នាំ បានបង្ហាញ​ថា កម្រិត​នឹងរ​បាយ​ទឹកភ្លៀង មាន​និន្នាការ​កើនឡើង ជាពិសេស នៅ​ពាក់កណ្ដាល​រដូវ​រហូត​ដល់​ចុង​រដូវវស្សា ហើយ​ចាប់ពី​ខែកក្កដា ដល់​ខែ​វិច្ឆិកា បរិមាណ​ទឹក​ភ្លៀ​ង​​នឹ​ង​ធ្លាក់​រាយប៉ាយ​ពី​បង្គួរ​ទៅ​ច្រើន ហើយ​កម្រិត​ទឹកភ្លៀង​អាច​នឹង​ធ្លាក់​ចុះ​ច្រើន​ជាង​ឆ្នាំ​មុន ដែល​​​អាច​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១១ ។ រដូវវស្សា​ឆ្នាំ​២០១៤​នេះ នឹងត្រូវ​បញ្ចប់​នៅ​សប្ដាហ៍​ទី​៣ ខែ​វិច្ចិកា​។

សេចក្តីជូនដំណឹង​របស់ ​ក្រសួង​ធនធាន​ទឹក បន្តទៀតថា ក្នុង​ឆ្នាំនេះ នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​អាច​កើត​មាន​ព្យុះ​ពី ២៤-២៦​ដង ហើយ​ព្យុះ​ដែល​រំកិល​ចូលមក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង អាច​នឹង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៣៕

Related Articles

Back to top button
Close
Close