ក្រុម​ហេគឃឺ​អនាមិក ​​២​​នាក់​ ជាប់​ពាក់​ព័ន្ធ​​ការ​វាយ​ប្រហារ ​តាម​បច្ចេក​វិទ្យា​ព័ត៌​មាន​ ត្រូវ​បាន​ឃាត់​ខ្លួន​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (២២ មេសា ២០១៤) ​៖ ក្រុម​ហេ​គ​ឃឺ​អនាមិក (Hacker) កម្ពុជា​ចំនួន​០២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មក​ លើ​​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន ​របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ​នា​ពេល​កន្លងមក​ ត្រូវ​បាន​ឃាត់ខ្លួន ដោយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ​នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិក្រសួងមហាផ្ទៃ​។​​​

(រូបថតពី៖គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ )
(រូបថតពី៖គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ )

យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែ​មេសា​នេះ ឲ្យដឹងថា បន្ទាប់​ពី​តាមដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​FBI ប្រចាំ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​០៨​ខែ មកហើយ​នោះ កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៤សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ដែល​ជា​ក្រុម​ហេ​គឃឺអ​នាមិក​(Hacker)​កម្ពុជា រួមមាន​ឈ្មោះ ប៊ុន ឃី​ង​មង្គល​បញ្ញា ហៅ Sexmachine​ឬ​Blackcyber ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ជូ សុង​ហេង ហៅ​Zoro ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​សាកលវិទ្យាល័យ SETEC​។

គេហទំព័រ​ របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ បន្តថា ក្រុម​ហេ​គឃឺអ​នាមិក​កម្ពុជា បានធ្វើ​សកម្មភាព វាយប្រហារ​ធ្វើឲ្យ​រអាក់រអួ​លមិន​ដំណើរការគេហ​ទំព័រ​(DDos) ជ្រៀតចូល​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់ លួច​ទិន្នន័យ​សម្ងាត់​ជាតិ​ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការកែ​ទំព័រ​ដើម​នៃ​គេហទំព័រ ទៅលើ​ស្ថាន​ប័ន​ជាតិ​សំខាន់ៗ ប្រមាណ​៣០ និង​ស្ថាប័នឯកជន​មួយចំនួនទៀត ចាប់តាំងពី​មុន​ការបោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ក្នុងនោះ​មានដូចជា គេហទំព័រ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងការបរទេស ក្រសួង​ការពារជាតិ និង​សាលា​រាជធានី​ភ្នំពេញ ជាដើម​៕

Related Articles

Back to top button
Close
Close