លិច​នាវា​នៅ​កូរ៉េ ​មនុស្ស​ស្លាប់​កើន​ឡើង ​១០៤​នាក់ ​

សារព័ត៌មាន​យុវវ័យថ្មី​/

south-korea-ship-s2883646b-22-04-2014--09-22-01.jpgស៊េអូល (២២ មេសា ២០១៤) ៖ យ៉ាងហោចណាស់ សាកសពចំនួន ១០៤នាក់ ត្រូវបានក្រុមអ្នកមុជទឹក ស្រង់ចេញពីនាវា Sewol នេះតាមព័ត៌មាន Channel News Asia ចេញផ្សាយមុននេះបន្តិច នៅព្រឹកថ្ងៃ អង្គារ៌ ទី២២ ខែមេសា ឆ្នាំ២០១៤នេះ ចំណែកអ្នកកំពុងបាត់ខ្លួនមានចំនួន ១៩៨នាក់ ។

អាជ្ញាធរកូរ៉េខាងត្បូង បញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ ​១០៤នាក់ ដែលរកឃើញសាក សពនោះ មានជនជាតិចិនចំនួន ២នាក់ផងដែរ។ តាមការឲ្យដឹងពីមន្រ្តី ស្ថានទូតចិនបញ្ជាក់ថា ជនជាតិចំនួន ៤នាក់ (ប្រុស២ ស្រី២) បានស្ថិតនៅលើកប៉ាល់ Sewol នោះ ។ ចំណែកឆ្មាំយាមដែនសមុទ្រ បានឲ្យដឹងថា ក្នុងនោះក៏មាននិស្សិតជនជាតិ រុស្ស៊ីម្នាក់ផងដែរ ។

សូមជំរាបថា លោកស្រីប្រធានាធិបតី កូរ៉េខាងត្បូង Park Geun-hye បានថ្លែងថា ទង្វើរបស់មេបញ្ជាការ និងនាវិកទាំងអស់នៅលើនាវា Sewol គឺជាឃាតករ ដែលមិនអាចលើកលែងទោសបាននោះទេ៕

Related Articles

Back to top button
Close
Close