សញ្ញា​គ្រោះ​ថ្នាក់​ចំពោះ​ស្ដ្រី​ពេល​មាន​ផ្ទៃ​ពោះ​

សារព័ត៌មាន​​ Cambodia News​/

សុខភាព (២២ មេសា ២០១៤) ៖ សញ្ញា​គ្រោះថ្នាក់​ចំពោះ​ស្ដ្រី​ពេល​មាន​ផ្ទៃពោះ​អាច​កើតមានឡើង​ដោយ មិន​បាន​ដឹង​ជា​មុន ក្នុងពេល​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​។ ដូចនេះ​​ទាម​ទារ​​ឱ្យ​ក្រុម​គ្រួសារ​ទាំងអស់ ពិសេស​ស្ដ្រី​ខ្លួនឯង​ផ្ទាល់​ចាំបាច់​ត្រូវ​ដឹង​អំពី​កត្ដា​ដែលនាំឱ្យ គ្រោះថ្នាក់ និង​ឱ្យ​ស្គាល់​ពី​សញ្ញា​គ្រោះថ្នាក់​ទាំងឡាយ​ដែល​អាច​កើត​មាន​ ។

ការ​ធ្លាក់ឈាម នៅពេល​ដែល​ទារ​កមាន​អាយុ​តិច​ចាប់ពី​១​ខែ​ទៅ​៥​ខែ នេះ​គឺជា​មុខសញ្ញា​មួយ​ដែល​ស្ដ្រី​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ហើយ​វា​ជាការ​គំរាម​នៃ​ការ​រលូត​។ បើសិនជា​នៅ​ពេល​ជិត​គ្រប់​ខែ​ហើយ​នៅតែ​មាន​ការ​ធ្លាក់ឈាម​ទៀត​នោះ នេះ​ក៏​ជា​សញ្ញា​គ្រោះថ្នាក់​ដែរ​។​

woman with a strong toxicosisស្ដ្រី​ដែល​មាន​ការកើនឡើង​ទម្ងន់​ហួសកំណត់​(​ធាត់​ពេក​) អាច​បង្ក​ឱ្យមាន​គ្រោះថ្នាក់​នៅ​ពេល​សម្រាល ប្រការ​ដែល​ល្អ​បំផុត គឺ​ទម្ងន់​អាច​កើន​ត្រឹម​១០​គីឡូក្រាម​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​

ជម្ងឺ​កង្វះ​គ្រាប់​ឈាមក្រហម ឬ​មាន​ភាពស្លេកស្លាំង​នៅ​ផ្នែក​ខាងក្នុង​នៃ​ត្របកភ្នែក អស់កម្លាំង​ខ្លាំង ឬ​ដង្ហក់ បើ​មាន​បញ្ហា​នេះ​គប្បី​នាំ​ស្ដ្រី​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដើម្បី​ទទួល​ការពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ ឬ​អ្នកជំនាញ ដើម្បី​ជួយសង្គ្រោះ ព្យាបាល​ម្ដាយ និង​កូន​ឱ្យបាន​ទាន់​ពេលវេលា​។​

អាការ​ហើមជើង ហើម​ដៃ ហើម​មុខ​ខុស​ធម្មតា បញ្ហា​ទាំងនេះ​សុទ្ធសឹង​ជា​សញ្ញា​គ្រោះថ្នាក់​ចំពោះ​ស្ដ្រី​នៅពេល​មាន​ផ្ទៃពោះ​។ ​ទារក​នៅ​ក្នុង​ផ្ទៃ​មាន​ចលនា​ខ្សោយ ឬ​គ្មាន​ចលនា​សោះ​តែ​ម្ដង នេះ​ជា​គ្រោះថ្នាក់​ចម្បង​បំផុត​សម្រាប់​អាយុជីវិត​របស់​ទារក​។​

ការប្រើ​ថ្នាំ​ផ្ដេសផ្ដាស​របស់​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​អ្នកជំនាញ ឬ​គ្រូពេទ្យ ជា​ការបង្ក​គ្រោះថ្នាក់​ខ្លាំងក្លា​បំផុត​ចំពោះ​ទារក​នៅ​ក្នុង​ផ្ទៃ​ព្រោះ​ ឱសថ មួយចំនួន​នឹង​ធ្វើឱ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ភាពមិនប្រក្រតី​ពេល​សម្រាល​មក​។​

ការ​ធ្លាក់ឈាម​តិច ឬ​ច្រើន​តាម​ទ្វារមាស ឬ​ឈឺពោះ​ខ្លាំង ក្អួត​មិន​ឈប់ គ្រុនក្ដៅ​ខ្លាំង មាន​ប្រកាច់ មានការ​ឈឺពោះ​យូរ និង​ស្ត្រី​មាន​បែក​ទឹក​ភ្លោះ​​មុន​​ថ្ងៃ​​សម្រាល​ទាំងនេះ​​ជា​​សញ្ញា​​ គ្រោះ​ថ្នាក់​​ចំពោះ​​ស្ដ្រី​មាន​​ផ្ទៃពោះ​​ដែល​ទាមទារ​ឱ្យមាន​ការ​ពិគ្រោះ​ ​ព្យាបាល​​តាម​​រោគ​វិនិច្ឆ័យ​​ជម្ងឺ​ត្រឹម​ត្រូវ​៕

Related Articles

Back to top button
Close
Close