ភ្ញាក់ពីព្រលឹមភ្លែត ញ៉ាំទឹកក្តៅឧណ្ហៗធ្វើឲ្យសុខភាពស្រស់ថ្លា
សារព័ត៌មាន Cambodia News/
សុខភាព (២១ មេសា ២០១៤) ៖ ទម្លាប់ញ៉ាំទឹកក្តៅឧណ្ហៗនាពេលព្រឹកព្រលឹម មុនពេលលោកអ្នកទទួលទានអាហារឬដុសធ្មេញជួយទៅដល់ការរំលាយ អាហាររបស់មនុស្សបានយ៉ាងប្រសើរបំផុត។ នេះជាវិធីសាស្ត្រ១សម្រាប់រក្សាប្រព័ន្ធរំលាយអាហារឲ្យបានល្អជាជាង ការទទួលទានភេសជ្ជៈណា ដែលមិនសូវមានប្រយោជន៍សម្រាប់ក្រពះនិងជួយកាត់បន្ថយនូវជាតិអាស៊ីត ដែលចេញពីក្រពះថេមទៀតផង។
ការផឹកទឹកនាពេលព្រឹកមានគុណប្រយោជន៍ច្រើនយ៉ាង មុនពេលដែលលោកអ្នកដុសធ្មេញ និងញុំាអាហារពេលព្រឹក ឬទទួលទានភេសជ្ជៈដទៃទៀតនោះទឹកក្ដៅឧណ្ហៗនាពេលព្រឹកព្រលឹមគឺ ជាឱសថមួយដ៏ល្អបំផុតសម្រាប់លោកអ្នកដោយផឹកក្នុងចំណុះប្រមាណជា បួនកែវ ដែលមានចំណុះ១៦០មីលីលីត្រ។
តែប្រសិនបើលោកអ្នកពិបាកក្នុងការផឹកទឹកនាពេលព្រឹកនោះ សូមសាកតែត្រឹមពាក់កណ្តាលនៃចំណុះដូចខាងលើក៏បានដែរ។ រួមមកទឹកគឺជាសារធាតុបំប៉នរាងកាយមនុស្សដ៏សាមញ្ញមួយដូចជាការធ្វើ លំហាត់ប្រាណប្រចាំថ្ងៃអ៊ីចឹង។ ទោះជាការផឹកយ៉ាងច្រើនអាចធ្វើឲ្យលោកអ្នកឧស្សាហ៍នោម ឬចូលបន្ទប់ទឹកក្តីតែការឧស្សាហ៍ចូលបន្ទប់ទឹកនោះវាក៏មានមុខងារ ជួយជម្រះចោលនូវជាតិពុលក្នុងខ្លួនតាមរយៈទឹកនោមនោះដែរ៕