កោស​ខ្យល់​ញឹក​ញាប់​អាច​ប្រឈម​នឹង​បញ្ហា​សុខ​ភាព​

សារព័ត៌មាន​ Cambodia News​/

សុខភាព (២១ មេសា ២០១៤) ៖ ប្រជាជន ​ខ្មែរ​តែងតែ​កោសខ្យល់​នៅពេលដែល​ពួកគាត់​មាន​បញ្ហា​មិន​ស្រួល​នៅក្នុង​ រាងកាយ​ដូចជា​វិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់​ក្អួតចង្អោ ងងឹតមុខ ចុកពោះ ខ្យល់ ដើរ​មិន​ស្រួល ឬក៏​កោសខ្យល់​នៅពេល​ស្រវឹង​ជោកជាំ​ជាដើម ។​

315ប៉ុន្តែ​បើសិនជា​អាការ​នេះ​ចេះតែ​មិន​ស្រួល​ជា​ញឹកញាប់​ហើយ​ការ​កោសខ្យល់​ នេះ​ក៏​តែងតែ​ធ្វើជា​ប្រចាំ​ដែរនោះ​គឺ​វា​មិនមែនជា​រឿង​ល្អ​សម្រាប់​លោកអ្នក ​នោះទេ​បើ​និយាយ​ទៅដល់​រាងកាយ​មិន​ស្រួល​នេះ​តែងតែ​កើត​ឡើងជា​ញឹកញាប់​ដែល​ វា​អាចមាន​ជាប់ទាក់ទង​ទៅនឹង​ជំងឺផ្លូវចិត្ត​មួយចំនួន​ផងដែរ​។

យោងតាម​ឯកសារ​និង​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានឱ្យដឹងថា​អា​ការដែល ​បណ្តាលឱ្យ​លោកអ្នក​ឈានទៅដល់​ការ​កោសខ្យល់​នេះ​គឺ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ ជំងឺ​ថប់​អារម្មណ៍ ហើយក៏​ឈានដល់​ការ​កោសខ្យល់​ញឹកញាប់ ប៉ុន្តែ​នៅពេលដែល​ទទួល​បានកា​រ​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​នេះហើយ ការ​កោសខ្យល់​នោះ​ក៏​លែងមាន​ទៀត​ដែរ ។ ដូច្នេះហើយ​ផ​ប​ហ្សូ​ន អាស៊ី​យើង​អាច​សន្និដ្ឋានបានថា​ការ​កោសខ្យល់​ញឹកញាប់​កើតឡើង​គឺ​ដោយសារតែ​ លោកអ្នក​មាន​ជំងឺ​ថប់​អារម្មណ៍​។​

អ្នកឯកទេស​បាន​បន្ថែ​ម​ឱ្យដឹងទៀតថា​ការ​កោសខ្យល់​ពិតជា​ធ្វើឱ្យ​លោកអ្នក​ បាន​ធូរស្បើយ​ពិតមែន​ប៉ុន្តែ​វា​ក៏មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​ បើសិនជា​លោកអ្នក​កោសខ្យល់​ញឹកញាប់​នោះ ហើយ​ផលប៉ះពាល់​ទាំងនេះ​មានដូចជា​បែក​គ្រាប់​ឈាម ជួនកាល​បើសិនជា​លោកអ្នក​កោសខ្យល់​នៅត្រង់​ក​ញ្ចឹ​ង​.​ក ក៏​អាច​បណ្តាល​ឱ្យដាច់​សរសៃ​ឈាម ដែលជា​ហេតុ​ធ្វើឱ្យ​លោកអ្នក​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​៕

Related Articles

Back to top button
Close
Close