អ្នកអមដំណើរអ្នកស្រីមូ សុខហួរ ប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ បណ្តាលឲ្យរបួស ៣នាក់
សារព័ត៌មាន Cambodia News/
-
ភ្នំពេញ (២១ មេសា ២០១៤) ៖ យុវជនបីនាក់ ដែលអមដំណើរជាមួយបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានរងរបួសក្បាល និងអ្នកសារព័ត៌មានមួយចំនួនទៀត រងរបួសស្រាល នៅពេលដែលសន្តិ សុខសាលាខណ្ឌដូនពេញ បំបែកមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ នៅព្រឹកនេះ។
ការ បំបែកនេះ ធ្វើឡើងខណៈដែល លោកស្រី មួរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងអ្នកអមដំណើរលោកស្រីប្រមាណ១០នាក់ បានធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ នៅម៉ោង ៨:៣០នាទីព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យមានការគោរពសិទ្ធិបញ្ចេញមតិ និងទីតាំងប្រមូលផ្តុំ។
ទោះជា យ៉ាងណា គោលបំណងដែលទៅកាន់ទីលានប្រជាធិបតេយ្យនៅថ្ងៃចន្ទនេះ របស់លោកស្រី មួរ សុខហួរ ត្រូវបានបរាជ័យជាថ្មី ដោយសារកម្លាំងសមត្ថកិច្ច និងក្រុមសន្តិសុខប្រមាណ ៥០នាក់ បានរុញច្រាន និងបានវាយទៅលើអ្នកអមដំណើរជាមួយលោកស្រី៕