យន្តហោះម៉ាឡេស៊ីមួយគ្រឿង ចុះចតបន្ទាន់បន្ទាប់ពីបែកកង់
សារព័ត៌មាន Cambodia News /
ម៉ាឡេស៊ី (២១ មេសា ២០១៤) ៖ យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីមួយគ្រឿង ដែលផ្ទុកអ្នកជិះ១៦៦នាក់ ចុះចតបន្ទាន់នៅព្រឹកថ្ងៃចន្ទនេះ នៅទីក្រុងកូឡាឡាំពួ ដើម្បីរក្សាសុវត្ថិភាព បន្ទាប់ពីកង់កៅស៊ូរបស់យន្តហោះនោះផ្ទុះបែក។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា ជើងហោះហើរ MH192 ហោះពីកូឡាឡាំពួទៅឥណ្ឌា ដែលមានអ្នកជិះ ១៦៦នាក់ បានចុះចតវិញជាបន្ទាន់បន្ទាប់ពីពិនិត្យឃើញថាកង់កៅស៊ូបានបែក។ យន្តហោះបានចុះចតដោយសុវត្ថិ។
ភាពដល់ដី នៅម៉ោង១ និង៥៦នាទីរំលងអត្រាធ យប់ថ្ងៃចន្ទនេះ។ ក្នុងចំណោមអ្នកនៅលើយន្តហោះ ១៦៦នាក់នោះ មាន១៥៩នាក់ ជាអ្នកដំណើរ និង៧អ្នកបំរើការលើយន្តហោះ៕
