ស្រវឺង កាប់ប្រពន្ធ ផុងលលាដ៏ក្បាល ស្លាប់នៅលើផ្ទះ
សារព័ត៌មាន Cambodia News/
សៀមរាប (២១ មេសា ២០១៤) ៖ កាលពីម៉ោង ៥ ភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បានកាប់ប្រពន្ធ ដោយកាំបិតខ្វែវ ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅលើផ្ទះ ស្ថិតនៅក្នុងភូមិចុងថ្នល់ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
សាក្សី បានបញ្ជាក់ថា បុរសជា ឈ្មោះលិក ជ្រក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានសម្លាប់ប្រពន្ធ ខ្លួនឯង ឈ្មោះ ហូរ ភន់ អាយុ៣៧ឆ្នាំ (មានកូនប្រុស ២ នាក់ អាយុ៦ឆ្នាំ និង៨ឆ្នាំ កំពុងដេកនៅក្នុងមុងលើផ្ទះ)។
ជនសង្ស័យ (ប្តីស្ត្រីរងគ្រោះ) បានសារភាពថាៈ” ខ្ញុំពិតជា បានសម្លាប់ប្រពន្ធខ្លួនឯងពិតប្រាកដមែន ដោយសារខ្ញុំស្រវឹងស្រាខ្លាំង ហើយមានអារម្មណ៍រវើរវាយថា មានគេមកកាប់ខ្ញុំ ពេលនោះ ខ្ញុំក៏ទៅទាញកាំបិតខ្វែវ មកកាប់ប្រពន្ធរបស់ខ្ញុំ ជាច្រើនកាំបិត បណ្តាលអោយស្លាប់តែម្តង។
ក្រោយកើតហេតុ ជនសង្ស័យត្រូវសម្ថកិច្ចបានចាប់ខ្លួនភ្លាមៗ និងដកហូតបានវត្ថុតាង មានកាំបិតខ្វែវ ដែលជនសង្ស័យកាប់ប្រពន្ធ។ ជនសង្ស័យ ត្រូវបានបញ្ជូនបន្តមក ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៅរសៀលម៉ោង៣ ថ្ងៃទី២០ ខែមេសា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕