ក្រុម​សាច់​ញាតិ​ជន​រង​គ្រោះ ​ដែល​លិច​នាវា​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្ទុះ​កំហឹង​ខណៈ​អ្នក​ស្លាប់​កើន​ ៥៨​នាក់​

សារព័ត៌មាន​​ Cambodia News/

សេអ៊ូល (២១ មេសា ២០១៤) ៖ សារព័ត៌មាន CNN បានផ្សាយនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤​ថា ចំនួនអ្នកស្លាប់នៅក្នុងឧប្បត្តិហេតុ ក្រឡាប់លិចនាវានៅកូរ៉េខាងត្បូង បាន​កើន​ឡើង​៥៨ និងកំពុងបន្ដបាត់ខ្លួន ២៤៤នាក់ ខណៈ​ដែល​ក្រុម​គ្រួសារ​សាច់​ញាតិ​​របស់​ជន​រង​គ្រោះ ​បាននាំគ្នាផ្ទុះកំហឹង ដោយសារក្រុមប្រតិបត្តិការ ជួយសង្គ្រោះមានភាពយឺតយ៉ាវ ។

បងប្អូនសាច់ញាតិរបស់អ្នកបាត់ខ្លួន បាននាំគ្នាចាកចេញជំរុំដែលស្នាក់នៅបណ្តោះអាសន្ន រួចហែរក្បួនសំដៅទៅ ក្រុងសេអ៊ូល ដើម្បីធ្វើការទាមទារ និងប្តឹងដល់អ្នកស្រី ប្រធានាធិបតី Park Geun-hye តែការធ្វើដំណើររបស់ពួកគាត់ ត្រូវបានរារាំងដោយក្រុមសមត្ថកិច្ច នៅរសៀលថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ ២០១៤៕

Cam1

Kosal-0178

Related Articles

Back to top button
Close
Close