គណៈរដ្ឋមន្រ្តីបើក កិច្ចប្រជុំ ពិភាក្សា ផ្តោតសំខាន់លើ ប្រព័ន្ធតុលាការ

សារព័ត៌មាន​​ Cambodia News​/

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

ភ្នំ ​ពេញ​ (១៨ មេសា ២០១៤) ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា នេះ លោក​ ហ៊ុន សែន នាយ ក​រដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​កម្ពុ​ជា បា​ន​​ដឹកនាំ​មន្រ្តីរា​ជ​រដ្ឋាភិ​បាលបើ​កកិ​ច្ចប្រ​ជុំ ​ដោយពិ​ភា ក្សា លើ​ប្រ​ធាន​ ប​ទ​កែ​ទម្រ​ង់​ប្រ​ព័ន្ធ​តុ​លា​​កា​រ​នៅ​​ក​ម្ពុជា ដែល​តែង​តែរងនូវពាក្យនិន្ទា និង​រិះ​គន់​ពីប្រជាពលរដ្ឋ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បា​ន​ថ្លែ​ង​ឲ្យ​ដឹង​ថា ​កិច្ចប្រ​ជុំ ​គណៈរ​ដ្ឋម​ន្រ្តីនាព្រឹ​កថ្ងៃនេះ​ នឹង​ពិភាក្សាផ្តោ​ត​សំខាន់​​ទៅលើ​ការរៀប​ចំ​ និង​ធ្វើកំ​ណែទ​ម្រង់ទៅ​លើប្រ​ព័ន្ធតុ​លាការ​ កម្ពុជា។

លោក ខៀវ កាញារីទ្ធ បាន​បន្ត​ថា កន្លង​មក​ ប្រ​ព័ន្ធតុលាការនៅកម្ពុជា ដែលស្ថាប័នផ្តល់ និង​ស្វែង​រក​យុត្តិ​ធម៌​ជូន​ប្រ​ជា​ពល​រដ្ឋ ​ជាញឹកញយតែងតែរងនូវការនិន្ទាពី ប្រជាពលរដ្ឋថា មិន​ឯក​រាជ្យ មិនមានយុត្តិធម៌ជាដើម។

​​លោក ខៀវ កាញារីទ្ធ ក៏​បាន​លើកឡើង​ថា ​សំណុំរឿងជាច្រើន ដែល​កើ​តមា​​ន​គេ​តែ​ង​តែ​ឮ​សូរ​​ស​ម្រែក លា​យ​​ឡំ​ជា​មួ​យ​ទឹ​ក​ភ្នែ​ក​ពី​អ្ន​ក​ចា​ញ់​ក្តី​​ថា​ ​អ​យុ​ត្តិធម៌ ឬពាក្យថា អ្នកមានអំណាច មាន​លុយទើបមានយុត្តិធម៌​ ដែល​បញ្ហានេះ​ បាន​ធ្វើ​ឲ្យប្រជាពលរដ្ឋ​មាន​ការ​អស់សង្ឃឹម មក​លើ​ស្ថាប័នយុត្តិធម៌មួយនេះ៕

Related Articles

Back to top button
Close
Close