ក្រឡាប់នាវាដឹកសិស្ស នៅដែនសមុទ្រ កូរ៉េខាងត្បូង ស្លាប់ ១០នាក់
សារព័ត៌មាន Cambodia News/

នាវាធំៗចំនួន ៣គ្រឿង រំពឹងថា នឹងមកដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃ សុក្រ ទី១៨ ខែមេសា ដើម្បីចូលស្រោចស្រង់ កប៉ាល់ Sewol ដែលក្រឡាប់លិច នៅដែនសមុទ្រកូរ៉េខាងត្បូង ។

តាមការឲ្យដឹងពីកងទ័ពជើងទឹក កូរ៉េខាងត្បូងបញ្ជាក់ថា យន្តហោះចំនួន ២៩គ្រឿង និង នាវាជួយសង្គ្រោះចំនួន ១៧១ គ្រឿង បាននឹងកំពុងជួយសង្គ្រោះ និងរកស្វែងជនរងគ្រោះ, ហើយនៅថ្ងៃ ព្រហស្បត្តិ៍ នេះ ក្រុមអ្នកមុជទឹកបានទទួលបរាជ័យ ក្នុងការស្វែងជនរងគ្រោះ ដែលកំពុងបាត់ខ្លួនក្រោមនាវាដែលលិច ដោយសារបញ្ហាអាកាសធាតុ មានភ្លៀងនិងរលកខ្លាំង ៕