ការ​​អង្គុយ​​យូរ ​​អាច​​ធ្វើ​​ឲ្យ​​អ្នក​​ប្រឈម​​នឹង​​បញ្ហា​​សុខ​​ភាព​​

សារព័ត៌មាន​​ Cambodia News/

សុខភាព (១០ មេសា ២០១៤) ៖ នៅក្នុង​ការសិក្សា​ថ្មីៗ​ជាច្រើន ទៅលើ​ប្រធានបទ​នេះ ក្រុម​អ្នកឯកទេស​ព្រមាន​ថា យើង​គួរ​ដឹង​អំពី​កៅអី​របស់​យើង ពីព្រោះ​ការចំណាយ ពេល​យូរ នៅលើ​កៅអី​អាច​បង្កើន​អត្រា​កើត​ជំងឺ លើសឈាម ប្រព័ន្ធ​រំលាយ​អាហារ​ស្ពឹក ស្រពន់​និង​ឡើង​ទម្ងន់ ។​

imagesដោយ​ជា​មធ្យម​មនុស្ស​ម្នាក់​អង្គុយ​ជិត​៩​ម៉ោង​ក្នុង​មួយថ្ងៃ​នៅឯ​ ការិយាល័យ​នៅផ្ទះ​ឬ​នៅក្នុង​រថយន្ដ បើទោះបី​ជាមាន​ការហាត់​ប្រាណ​រៀង រាល់ថ្ងៃ​ក៏ដោយ​ក៏​មិន​ទំនងជា​ទប់ស្កាត់ អត្រា​គ្រោះថ្នាក់​ដោយសារតែ​ការ អង្គុយ​យូរ​នៅ​មួយកន្លែង​នេះដែរ ។​

​យោងតាម​ក្រុម​អ្នកវិទ្យាសាស្ដ្រ ស៊ុយអែត ដែល​ត្រូវបាន​ដកស្រង់​សម្ដី នៅក្នុង​ទិ​នា​នុប្ប​វ​ត្ដិ​អង់គ្លេស​ឈ្មោះ Spors Medicine នាពេល ថ្មីៗ​នេះ​បានឱ្យដឹងថា ការ​អង្គុយ​រយៈពេល​យូរ​គួរ មានការ​ព្រមាន​អំពី​សុខ​ភាពជា​សាធារណៈ ។​

ខណៈដែល​ការ​ឈរ​ពាក់ព័ន្ធ នឹង​សាច់ដុំ​នៅត្រង់​ខ្នង​ស្មា និង​ជើង​នោះ ការ​អង្គុយ​ស្ងៀម​មួយកន្លែង​មិនបាន​ផ្ដល់​ជា​សកម្មភាព​វិជ្ជមាន ដល់​រាងកាយ​ទេ ហើយ​ផ្ទុយទៅវិញ​បង្ខំ​ឱ្យ​រាងកាយ​ស្ថិតនៅក្នុង​លក្ខណៈ​អសកម្ម ៕

Related Articles

Back to top button
Close
Close