លោក ​ហ៊ុន​ សែន ​ព្រ​មាន ​ថា ​កុំប​ន្ទោស​រូប​លោក​ បើកា​រច​រ​ចាមិ​ន​ឈាន​ដល់​ការ​ចុះ​ហត្ថ​លេខានៅ​ថ្ងៃ​ទី១​១​ មេសា​ទេ​នោះ​

សារព័ត៌មាន​ Cambodia News​/

20140119_PMHS_SOS-4ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមាន  ​ថា បើការចរចា​មិន​ឈានដល់​ការ ចុះ ហត្ថ លេខា​នៅ​ថ្ងៃទី​១១ ខែមេសា​ទេ កុំ​បន្ទោស រូប​លោក ឬក៏​​លោកសម រង្ស៊ី​ នោះ គឺជា​ការ​កំហុស​របស់លោក កឹម សុខា។

នាយករដ្ឋមន្ត្រីព្រមានបែបនេះ បន្ចាប់ពីលោកបាន​ចរចា​តាម​ទូរស័ព្ទ​ជាមួយ​លោក សមរង្ស៊ី ចំនួន​ ៤៤​ : ២០នាទីកាលពី​ថ្ងៃទី០​៩​ខែមេសា ហើយ​បាន​ឯកភាពគ្នា​ថា នឹងចូល ព្រះ បរ មរាជ វាំង នៅថ្ងៃទី១១ខែមេសា ឆ្នាំ២០១៤ ប៉ុន្តែលោកសម រង្ស៊ី ថា គាត់​ត្រូវការ​ពិភាក្សា​ជាមួយ​លោក​កឹម សុខា សិន។នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា ក្រោយមក​លោក​សម រង្ស៊ី បាន​ប្រាប់​លោក​វិញ​ថា លោក​កឹម សុខា មិន​ព្រម​ទេ​។​

លោកនាយករដ្ឋមន្ត្រីបាន ​បន្តថា លោក បាន​ប្រាប់​ទៅ​លោក​សម រង្ស៊ី វិញ​ថា អោយ​ប្រាប់​ទៅ​លោក​កឹម សុខា ថា កុំ​រឹង​ពេក​។ ​នាយករដ្ឋមន្ត្រីថាលោក​មិនទាន់​អស់សង្ឃឹម​ទេ​។​ប៉ុន្តែ​ លោកនាយករដ្ឋមន្ត្រី បាន​ព្រមាន​ថាបើសិនជា​ការចរចា​មិន​ឈានដល់​ ការចុះហត្ថលេខា​នៅ​ថ្ងៃទី​១១ ខែមេសា​ទេ កុំ​បន្ទោស​រូបលោក ឬ​គណបក្ស​ប្រជាជន​កម្ពុជា ឬក៏​លោក​សម រង្ស៊ី​។ “​នោះ គឺជា​ការ​កំហុស​របស់​លោក​កឹម សុខា​”៕​

Related Articles

Back to top button
Close
Close