បំផ្ទុះ ​គ្រាប់​បែក ​លើ​រថ​ភ្លើង ​នៅ​ភាគ ​ពាយ័ព្យ ​ប្រទេស ​ប៉ា​គី​ស្ថាន ​ស្លាប់ ​១៦នាក់ ​របួស ​៣០​នាក់ ​

សារព័ត៌មាន​​ Cambodia News​/

អ៊ីស្លាម៉ាបាដ(០៩ មេសា ២០១៤) ៖ យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ថា យ៉ាង យោចណាស់មានមនុស្ស ចំនួន១៦នាក់ បានបាត់បង់ជីវិត និង៣០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកមួយ មកលើរថភ្លើងដឹកអ្នកដំណើរ ស្ថិតនៅភាគពាយព្យ ប្រទេសប៉ាគីស្ថាន ។

that-0221ប្រភពព័ត៌មាន បានមកពីកងជីវពល ប្រចាំនៅក្នុងតំបន់ ហៅកាត់ថា (UBA ) បានឲ្យដឹងថា ដោយសារមានការប្រយុទ្ធតបត ជាមួយ កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល រវាងនិងក្រុមសកម្មប្រយុទ្ធ នៅក្នុងស្រុក កាឡា និងខុនដា បានបាញ់ប្រហារមក លើកងកម្លាំង នៅក្នុងតំបន់ស្លាប់អស់ចំនួន៣០នាក់ ។

អ្នកនាំពាក្យមួយរូបមកពី UBA បានបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធទាំងនោះ បានបង្កប់គ្រាប់បែក និងដាក់ឲ្យបំផ្ទុះរថភ្លើង ដែលដឹក អ្នកដំណើរ ។

គួរបញ្ជាក់ថា ហេតុការណ៍ ដាក់បំផ្ទុះគ្រាប់បែកលើរថភ្លើង គឺបានធ្វើឡើងនៅឯស្ថានីយរថភ្លើង ក្នុងស្រុក ស៊ីប៊ី ក្នុ្ងងក្រុង បាឡូស៊ីស្តង់ ស្ថិតនៅភាគពាយព្យ ប្រទេសប៉ាគីស្ថាន ។ ករណីដាក់បំផ្ទុះគ្រាប់បែកនេះ បណ្តាលឲ្យតួនៃរថភ្លើងត្រូវអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ។

ជុំវិញករណី នៃការដាក់បំផ្ទុះគ្រាប់បែក នៅក្នុងតំបន់ខាងលើនោះដែរ លោក Khawaja Saad Rafique រដ្ឋមន្ត្រីក្រសួង អាយស្ម័យយាន ប៉ាគីស្ថានបានបញ្ជាក់ថា ការដាក់បំផ្ទុះគ្រាប់បែកនេះ គឺក្រុមឧក្រិដ្ឋជនបានដាក់នៅក្នុងទូរថភ្លើង ប្រមាណ ១០នាទីមុនរថភ្លើង ត្រូវឈប់នៅស្ថានីយ ក៏មានករណីផ្ទុះឆេះតែម្តង ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះករណីនេះ នឹងបន្តស៊ើបអង្កេតបន្ថែម ព្រោះបើតាមការសន្និដ្ឋានដំបូង ទំនងជាមាន ចារនារី ដែលជាក្រុមភេរវករ នៅក្នុងរថភ្លើងនោះ បានបញ្ជាឲ្យមានករណី ផ្ទុះគ្រាប់បែកនេះឡើង ៕

Related Articles

Back to top button
Close
Close