អ្នកភូមិបុរីកីឡា និងបឹងកក់ បោះតង់ស្នាក់នៅ មុខសាលាក្រុង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មេសា ២០១៤) ៖ បន្ទាប់ពី ការទាមទារនៅមិនទាន់មានដំណោះស្រាយកាលពីម្សិលមិញ នៅព្រឹកថ្ងៃទី០៣ មេសានេះ អ្នកភូមិបុរីកីឡា ដែលមានលាយឡំជាមួយ ក្រុមអ្នកភូមិបឹងកក់បាន នាំគ្នាបោះតង់ស្នាក់នៅ និងប្រមែប្រមូលសំភារៈប្រើប្រាស់ ដាក់នៅមុខសាលាក្រុង។
អ្នកភូមិបុរីកីឡា ក៏បានប្រតិកម្ម នឹងការលើកឡើងរបស់ លោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា ក្រុមអ្នកភូមិបុរីកីឡា មិនមានគុណ សម្បត្តិ គ្រប់គ្រាន់ ក្នុងការទទួលបានអាគារស្នាក់នៅលេខ ៩ និង១០ឡើយ។
បន្ទាប់ពីមានការតវ៉ា នៅព្រឹកថ្ងៃដដែលនោះ លោក ប៉ា សុជាតិវង្ស អភិបាល សាលារាជធានីភ្នំពេញ បាន អនុញ្ញាត ឲ្យតំណាង អ្នកភូមិបឹងកក់ និងបុរីកីឡា ចូលជួប ពិភាក្សាពី បញ្ហា ដីធ្លី និងប្រតិកម្ម នៃការលើកឡើងរបស់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ផងដែរ ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ ការពិភាក្សាខាងលើនេះ នៅមិនទាន់ទទួលបានលទ្ធផល នៅឡើយទេ។