កម្មករ រោង​ចក្រ​ដា​គ្វាន ​និង​រោង​ចក្រ​សេន​ចូវ​ ដួល​សន្លប់​ជាង​២០០​នាក់​

សារព័ត៌មាន​​ Cambodia News​/

Hong-0034ភ្នំ​ពេញ (០៣ មេសា ២០១៤)៖  នៅព្រឹកថ្ងៃទី៣ ខែមេសា ​នេះ កម្មករ មួយចំនួន នៅ​ក្នុង​រោងចក្រសេនចូវ និង​រោងចក្រតាហ្វាន ស្ថិត​នៅ​តា​ម​ប​ណ្តោយផ្លូវវ៉េងស្រេង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ត​មាន​អការៈមិនស្រួល ដោយទន់ដៃ ទន់ជើង សន្លប់ជាបន្តបន្ទាប់ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ​អា​ការៈ​រ​ប​ស់​ក​ម្ម​ក​រ​​ក្នុង​រោ​ង​ចក្រ​សេ​នចូ​វ​​គឺ​មិ​ន​ស្រួ​ល​តំា​​ង ថ្ងៃទី២ ខែមេសា ម្សិលមិញនេះ ដោយអ្នកទំាងនោះបានអះអាងថា ពុល​ថ្នាំ​លាប​ជញ្ជាំងរោងចក្រ ដោយឡែកនេះព្រឹកនេះដែរ កម្មករ ចំនួន​១០០​នាក់​ទៀត​របស់​រោង​ចក្រ​សេនចូវ និងរោងចក្រតាហ្វាន បានបន្តមានអាការៈទន់ដៃ ទន់ជើង សន្លប់​ជា​បន្ត​បន្ទាប់។

សេចក្តីរាយការណ៍បានបន្តទៀតថា ក្រុមអាជ្ញាធរ បាននិងកំពុងចុះទៅ រោង​ចក្រ​សេន​ចូវ​ និ​ង​រោង​ចក្រតា​ហ្វាន ​ដើម្បី​ជួយ​ដល់​កម្មករ​ ទំាង​នោះ​ផដែរ៕​

 

Related Articles

Back to top button
Close
Close