ប្រសាទ​បុរាណ​ខ្មែរ​ជាង​ ១០០​ប្រាសាទ ​ត្រូវ​បាន​ដាក់​បញ្ចូល ​ទៅ​ក្នុង​ហ្គូ​ហ្គល​

សារព័ត៌មាន​​ Cambodia News/

សៀមរាប (០៣ មេសា ២០១៤) ៖ នៅព្រឹកថ្ងៃទី០៣ ខែ មេសា នេះ អ្នក​ព័​ត៌​មា​ន​ដែល​ម​ក​ពី​តា​ម​ប​ណ្តា​ស្ថា​ប័​ន​ល្បី​ក្នុ​ង​ប្រ​ទេស​អា​ម៉េ​រិ​ក តំបន់​អឺរ៉ុប និងអាស៊ី-ប៉ាស៊ី បា​ន​យ​ក​ចិ​ត្ត​ទុ​កដា​ក់​យ៉ា​ង​ខ្លាំង​ក្នុ​ង​ព្រឹ​ត្តិការណ៍ នៃ​កា​រ​ដាក់​ប​ង្ហាញ​ប្រា​សាទរបស់ខ្មែរជាង១០០ប្រាសាទ នៅក្នុងទំ ព័រ​ដ៏លើ​ពិ​ភ​ព​លោ​ក​រ​ប​ស់ហ្គូ​ហ្គ​​ល (Google)។

អ្នកព័ត៌មាន មកពី១៦ប្រទេស កំពុងយកព័ត៌មាន នៃការដាក់បញ្ចូល ប្រសាទបុរាណខ្មែរ ទៅក្នុងហ្គូហ្គល។
អ្នកព័ត៌មាន មកពី១៦ប្រទេស កំពុងយកព័ត៌មាន នៃការដាក់បញ្ចូល ប្រសាទបុរាណខ្មែរ ទៅក្នុងហ្គូហ្គល។

បន្ទាប់ពីបញ្ចប់បទបង្ហាញពីដំណើរ នៃកា​រ​ដា​ក់​ប​ញ្ចូល​​ប្រសា​ទ​បុ​រា​ណរ​ប​ស់​ខ្មែ​រ​ទៅ​ក្នុ​ង​ទំ​ព័​រ​ស្ទ្រី​តវី​​យូ ​(Street View ) និង​ទំព័រ​វិទ្យា​ស្ថាន​ចង​ក្រងវ្បធម៌ (Google Culture Institute) ហើយនោះ អ្នកជំនាញរបស់ហ្គូហ្គល បាន នាំ​អ្នក​ព័ត៌​មាន​ទាំង​អស់​ទៅ​ទស្សនា​ប្រសាទ​នានា​ក្នុង​តំបន់​អង្គរ ដើម្បីទស្សនារូបប្រសាទ ដែលបានដាក់បញ្ចូល ទៅស្ទ្រីតវីយូ និងតំបន់ជាច្រើនផ្សេងទៀត។

ការបញ្ចូលប្រសាទបុរាណរបស់ខ្មែរនៅខេត្តសៀមរាប ទៅក្នុងទំព័រ ស្ទ្រីតវីយូ (Street View ) និងទំព័រវិទ្យាស្ថានចងក្រងវ្បធម៌ (Google Culture Institute) នឹ​ង​ធ្វើ​ឲ្យ​ប្រជា​ព​ល​រដ្ឋ​នៅ​លើ​​ពិ​ភ​ពកា​ន់តែងាយស្រួលក្នុងការស្វែងយល់ និងរុករកប្រសាទរបស់ខ្មែរ ហើយក៏​ជា​ផ្នែ​​ក​មួ​យ​ជួ​យ​ប្រ​ជា​ពលរដ្ឋទាំងនោះបានដឹងកាន់តែច្បាស់ ពីប្រាសាទរបស់ខ្មែរ ហើយ​វា​ក៏​ជា​ផ្នែ​ក​មួ​យ​ក្នុ​ង​កា​​រ​ទា​ក់​ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជាផងដែរ៕

Related Articles

Back to top button
Close
Close