ផ្លែស្រកានាគជួយការពារជំងឺមហារីកបាន
សារព័ត៌មាន Cambodia News /
សុខភាព (០២ មេសា ២០១៤) ៖ ជាមួយគ្នានឹងការការពារដោយអង់ទីអុកស៊ីដង់របស់វីតាមីន C ក្នុងការជម្រុញមុខងារប្រព័ន្ធភាពស៊ាំនោះ ផ្លែស្រកានាគផ្ទុកទៅដោយប្រភពអង់ទីអុកស៊ីដង់ធម្មជាតិផ្សេងៗទៀតដែរ។ សារធាតុ Carotene គឺជាសមាសធាតុមួយផ្សេងទៀតរបស់ផ្លែស្រកានាគ ហើយវាក៏មានទំនាក់ទំនង ទៅនឹងគុណភាពនៃសារធាតុ ប្រឆាំងនឹងនឹងមហារីក មួយចំនួន ព្រមទាំងទៅកាត់បន្ថយទំហំដុំសាច់មហារីកដែរ។
ផ្លែស្រកានាគជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបាន ដូច្នេះបើសិនជាអ្នកមានអារម្មណ៍ថាអ្នកឧស្សាហ៍ឈឺ ឬមាន អារម្មណ៍ថាចាញ់អាកាសធាតុ ឬប្រឈមមុខខ្ពស់នឹងជំងឺមហារីកក៏ដោយ ក៏ផ្លែស្រកានាគប្រហែលជាអាច ដោះ ស្រាយបានដែរ៕ ប្រភព health.com.kh