ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីភ្លៀងកក់ខែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មេសា ២០១៤) ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នេះក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹងដោយអំពាវនាវឲ្យប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនមានការប្រុងប្រយ័ត្នពីឥទ្ធិពលសម្ពាធទាបបង្កឲ្យមានភ្លៀងកក់ខែ លាយឡំនិងផ្គររន្ទះខ្យល់កន្ត្រាក់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ខែមេសា ដល់ថ្ងៃទី៦ នៅព្រះរាជាណាចក្រកម្ពុជានិងទទួលរងនូវឥទ្ធិពលពីកម្រិតសម្ពាធទាប ដែលអាចបង្កឲ្យមានភ្លៀងធ្លាក់កក់ខែ លាយឡំ ជាមួយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតាមបណ្តាលខេត្តក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តឧត្ដរមានជ័យ ព្រះវិហារ មណ្ឌលគីរី ក្រចេះ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ កែប និងខេត្តកំពត។
ក្នុងសេចក្តីជូនដំណឹង ក្រសួងក៏បានអំពាវនាវ ដល់អាជ្ញាធរ ដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្ត រាជធានី-ក្រុង ដូចបានជម្រាបខាងលើ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសនៅពេលរសៀលផ្ទៃមេឃមានសភាពអាប់អួរ រកកល់ភ្លៀង៕