ពុំទាន់​មាន ​របាយ​ការណ៍ ​ថ្មី​ណា​មួយ ​ទាក់​ទង​នឹង​ការ​ ស្រា​វ​ជ្រាវ​ យន្​តហោះ ​MH​370 ​ឡើយ​

សារព័ត៌មាន​​ Cambodia News/

អន្តរជាតិ (០២ មេសា ២០១៤) ៖ រហូតមកដល់ថ្ងៃអង្គារ៍កន្លងទៅនេះ ការងា​រ​ស្រាវ​ជ្រា​វ​រ​ក​យ​ន្ត​ហោះ​ MH 370 ដែលបាន បាត់ដំណឹងនៅក្នុងសមុទ្រឥណ្ឌា ភាគខាងត្បូង ពុំទា​ន់​​ប​ង្ហា​ញ​នូ​វ​ស​ញ្ញា​​ថ្មីណាមួយនៅឡើយទេ។ នេះបើយោងតាមការលើកឡើង របស់អាជ្ញាធរ ដែន​ស​មុ​ទ្រ​រ​​ប​ស់​អូស្ត្រាលី។

CH-01559ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ​២​០​១​៤​នេះ​បា​ន​លើ​ក​ឡើ​ង​នូ​​វ​សំ​ដី​រ​ប​ស់​ ​​អាជ្ញាធរ រក្សាសុវត្ថិភាពដែនសមុទ្ររបស់អូស្ត្រាលីដែលហៅកាត់ថា AMSA ថា ឧទ្ធម្ភា​គ​ច​ក្រ​ដែ​​លចូលរួមជួយក្នុង ការងារ សា្រវជ្រាវរកយន្តហោះ MH370 បាន​វិ​ល​ត្រ​ល​ប់​ម​ក​កា​​ន់​ទី​ក្រុ​ង​ ​P​​e​rth វិញដោយគ្មានលទ្ធផលអ្វីទាំងអស់

យោង​តា​ម​ប្រ​ភ​ព​ព័ត៌មានពីមជ្ឈមណ្ឌល ប្រតិបត្តិការណ៍រួមគ្នា បានឲ្យដឹងថា យន្តហោះ​ចំ​​នួ​ន​១​០​​គ្រឿ​ង​ និង នាវាចំនួន៩គ្រឿងផ្សេងទៀត បានចូលរួមចំណែករុករកយន្តហោះ ដែល​មា​ន​ផ្ទុ​ក​ម​នុ​ស្ស​រ​ហូ​​ត​ដ​ល់​២​៣៩នាក់ ពីទីក្រុង កូឡាឡាំពួរ មានគោលដៅធ្វើដំណើរទៅកាន់ទីក្រុង ប៉េ​កាំងដែលបានបាត់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ។

បើ​ទោះ​​បី​ជា​មា​ន​កិ​ច្ច​ខិ​ត​​ខំ​ប្រឹ​ង​ប្រែ​ង​រួ​ម​គ្នា ​ក្នុ​ង​​ការងារស្រាវ​ជ្រាវ​យ៉ាង​នេះក្តី​ ​យើ​ង​ពុំ​ទា​ន់​អា​ច​រ​ក​ឃើ​ញ​​ ​នូវភ​ស្ថុ​តា​ង​ជាក់លា​ក់ណាមួយនៅឡើយ ទាក់ទងនឹងទីតាំងយន្តហោះដែលបានបាត់ ក្នុងពេលកន្លងទៅនេះ៕ ប្រភព​ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួល​ដោយ​៖ dap)

Related Articles

Back to top button
Close
Close